លោក​សៀង ម៉ាប់​ដក​ហើយ​ដាក់​ចូលមក​ដើម​វិញ ត្រូវបាន​ប្រកាស​ជា​អភិបាលរង​ស្រុក​ស្ទោង

0

កំពង់ធំ: ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា មន្ត្រីអាជ្ញាធរស្រុកទាំងអស់ យកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ រកដំណោះស្រាយ និងកុំធ្វើអ្វីដែលនាំឲ្យមានការថ្នាង់ថ្នាក់ដល់ប្រជាពលរដ្ឋ ចូលរួម ស្តាប់រាល់ការសំណូមពរ ទាំងសំណើរ ទាំងសំណូមពរ រួមទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានភាពកក់ក្តៅ និងជាការផ្សាភ្ជាប់រវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងស្រុក ឃុំ ភូមិជាពិសេស បញ្ហាភូមិឃុំមានសុវត្តិភាព ប្រសាសន៍នេះត្រូវបានលើឡើងនៅក្នុងពិធី ប្រកាសតែងតាំងលោក សៀង ម៉ាប់ ជាអភិបាលរងស្រុកស្ទោង នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦។

លោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានឲ្យដឹងថា ការតែងតាំងអភិបាលរងស្រុកថ្មីនេះ គឺជាការបំពេញបន្ថែមរចនាសម្ព័ន្ឋរដ្ឋបាលស្រុក ដោយសារលោក សោម វ៉ានថន អភិបាលរងស្រុកស្ទោង បានផ្លាស់ទៅបំរើការនៅទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ធំ ចំណែកអភិបាលរងស្រុកត្រូវខ្វះម្នាក់ ទើបបានស្នើរសុំតែងតាំងលោក សៀង ម៉ាប់ ជាអភិបាលរងស្រុកជំនួសលោក សោម វ៉ាន់ថន លោកបានបញ្ជាក់ថា លោក សៀង ម៉ាប់ កន្លងមកក៏ធ្លាប់ជាអភិបាលរងស្រុកស្ទោងដែរ តែសាលាខេត្តកំពង់ធំ បានផ្លាស់ប្តូរការងារលោក សៀង ម៉ាប់ មកបំរើការនៅសាលាខេត្តកំពង់ធំ លុះមកដល់ពេលនេះ លោក សៀង ម៉ាប់ បានមកកន្លែងដើម វិញ ដើម្បីបំពេញបន្ថែមនូវរចនាសម្ព័ន្ឋរដ្ឋបាលស្រុក។
ឯកឧត្តម អ៊ុត សំអន បានផ្តាំផ្ញើរឲ្យ រដ្ឋបាលស្រុក គោរពនូវតួនាទីភារៈកិច្ច ចេះសាមគ្គីគ្នា អនុវត្តការងារតាម ច្បាប់លិខិតបទដ្ឋាននានា មានសីលធម៌ និងវិជ្ជាជីវៈ គោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគាំទ្រដល់ភូមិឃុំ កសាងអំពើល្អ ត្រូវធ្វើជាគំរូរបស់ប្រជាពលរដ្ឋ មិនប្រើអំណាច តួនាទីទៅប្រើប្រាស់ផ្ទុយពី ច្បាប់ ។
ក្នុងនោះដែរក៏មានប្រជាពលរដ្ឋ មួយចំនួនបានសំណូមពរ ឲ្យអភិបាលខេត្តកំពង់ធំ មេត្តាជួយថែរក្សាព្រៃ គម្របមាត់អូ តាចាន់ផង ដោយសារតែមាន លោក កែវ នន មេឃុំពពក បានឃុបឃិតគ្នាជាមួយឈ្មួញ លក់ដីចំណីអូឲ្យទៅឈ្មួញ រាប់សិបហិចតា ដោយមិនខ្វល់ពីប្រសាសន៍របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន កន្លងមកបានណែនាំឲ្យជួយគ្នារក្សាព្រៃគម្របអូ ស្ទឹង បឹង ១០០ម ទៅ១០០ ម ដើម្បីជាជម្រកសត្វព្រៃ តែមក ដល់ពេលនេះ ព្រៃឈើគម្របមាត់អូ នៅឃុំពពក ត្រូវបានមេឃុំ កែវ នន លក់គ្មានសល់ ថែមទាំងនាំយក គ្រឿងចក្រឈូសឆាយគ្មានសល់ ទើបសុំឲ្យអភិបាលខេត្តកំពង់ធំ ជួយមើលផង ។
ដោយ ប៊ុន រដ្ឋា

13566121_1758261714390299_979245561_n 13563261_1758261724390298_336377383_n 13563220_1758261701056967_1793666696_n 13550933_1758261704390300_921378728_n