កំពង់ធំ. ឯកឧត្តម. ឧត្តមសេនីយ៍ត្រី. សោម. ស៊ុន.មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ. និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ សមាគមអតីតយុទ្ធជនកម្ពុជា បូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆមាសទី១ និងដាក់ចេញទិសដៅ ដាក់ចេញអនុវត្តការងារសមាគមឆមាសទី២សម្រាប់ឆ្នាំ២០១៦ ក្នុងការចុះជួយដល់ជនពិការ ជនចូលនិវត្តជន និងក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ.ដើម្បីឲ្យអតីតយុទ្ធជនកម្ពុជាទទួលបាននូវសេវាសាធារណះ ពិធីនេះត្រូវបាននៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី៦ ខែកក្កដាឆ្នាំ២០១៦ ។
ឯកឧត្តម. សោម. ស៊ុន. ប្រធានសមាគម បានបន្តថា ការចុះស្រាវជ្រាវបន្តរកមុខសញ្ញាអតីតយុទ្ធជន ការងារខ្លះត្រូវចុះទៅដល់មូលដ្ឋាន ដើម្បើឲ្យបានយល់ច្បាស់ ពីទិដ្ឋភាពការរស់នៅរបស់អតីតយុទ្ធជន និងដឹងពីជីវភាពពិតរបស់អតីតយុទ្ធជន ការបើកប្រាក់បេឡាមរណះសង្រេ្គោះសុំឲ្យប្រធានសមាគមស្រុក ទាំងអស់ប្រឹងប្រែងបើកឲ្យបានឆាប់រហ័ស និងបានទាន់ពេលវេលា ហើយសុំឲ្យបំពេញបែបបទចុះឲ្យដល់គោលដៅនិងសុំឲ្យស្ថាប័នទាំង៤ យោធា ប៉ូលិសនិងកងរាជអាវុធហត្ថ និងសង្គមកិច្ច ត្រូវសហការគ្នាជម្រុញធ្វើបច្ចុប្បន្នភាពឲ្យបានទាន់ផែនការ ក្នុងខែកក្កដានេះ ហើយត្រូវត្រួតពិនិត្យផ្ទៃដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចំនួន១៩១៨.ហិចតានៅឃុំក្រយា ត្រូវរក្សាឲ្យបានគង់វង្ស ហើយត្រូវទាមទារពីការរំលោភដីយកមកវិញ ហើយប្រធានសមាគមស្រុកត្រូវចុះដល់មូលដ្ឋានអតីតយុទ្ធជន ដើម្បើពិនិត្យថាគាត់មានផ្ទះសម្រាប់ស្នាក់នៅឬទេ ហើយរស់នៅលើដីអ្នកណា រស់នៅជាមួយអ្នកណា ដើម្បីរៀបចំសង់ផ្ទះឲ្យគាត់បានរស់នៅក្នុងដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនសម្រាប់អ្នកក្រីក្រឲ្យរស់នៅសមស្រប ។
ឯកឧត្តម. ងួន សុជាតិ. អភិបាលរងខេត្តកំពង់ធំ.កិច្ចប្រជុំគណះកម្មាធិការសមាគមអតីតយុទ្ធជន ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ បានបង្ហាញឲ្យឃើញនូវលទ្ធផលការងារល្អប្រសើរចំពោះការខិតខំប្រឹងប្រែងការងារទាំង ថ្នាក់ក្រោម ឃុំងសង្កាត់ ស្រុកក្រុង ដែលបានគ្របគ្រងងអតីតយុទ្ធជន ដើម្បីដឹងពីសុខទុក្ខនិងជួយរំលែកភាពខ្វះខាត តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ ដោយប៊ុន រដ្ឋា




































