ពិធី​បញ្ចុះបឋមសិលា​ក​សាង​ខ្លោងទ្វារ​ចូល​មជ្ឈមណ្ឌល​វប្បធម៌​សាសនា ទេសចរណ៍ ត្រៃលោក ត្រៃ​ល័​ក្ខ

0

 កំពង់ធំៈ លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រចាំការ និងតំណាងរបស់ប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារចូលសំពៅត្រៃលោកត្រៃល័ក្ខ.មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ អមដំណើរដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការ អាជ្ញាធរ លោកយាយ លោកតាចូលរួម នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៦ ។
សំពៅត្រៃលោកត្រៃល័ក្ខ.ត្រូវបានដាក់ឈ្មោះ មជ្ឈមណ្ឌលវប្បធម៌សាសនា ទេសចរណ៍ ត្រៃលោក ត្រៃល័ក្ខ ដែលបានសាងសង់ឡើងរួចរាល់ជាស្ថាពរ ក្នុងអំឡុង៤ឆ្នាំមកនេះ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៣ ការសាងសង់សំពៅត្រៃលោកត្រៃល័ក្ខ គឺក្នុងគោលបំណង់ឧទ្ធិសកុសល់ផលបុណ្យដល់ បុព្វបុរស និងព្រះបារមីវត្ថុសាកសិទ្ធឲ្យជួយថែរក្សា ប្រទេសកម្ពុជា ចម្លងឲ្យផុតពីសង្គ្រាម និងប្រជាពលរដ្ឋបាន សុខសប្បាយ ប្រទេសជាតិរីកចម្រើន និងត្រូវបានសាងសង់ឡើង ស្ថិតនៅ ក្នុងភូមិអន្លង់លោក.ឃុំបញ្ញាជី.ស្រុកសន្ទុក.ខេត្តកំពង់ធំ ។
លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សំពៅត្រៃលោកត្រៃល័ក្ខបានបែរមុខទៅទិសឥសាន សម្តេច មិនមែនត្រឹមតែផ្តល់នូវជំនឿ ឲ្យមានបានគោរពប្រតិបត្តិព្រះពុទ្ធសាសនាទេ សាសនាដ៍ទៃ សម្តេចតែងតែគាំទ្រ ឲ្យមានការគោរពដូចគ្នា ដោយពុំការរអើងនោះទេ ថែមទាំងជម្រុញឲ្យមានការ កសាង ព្រះវិហារ កសាងវត្ត សាលារៀន ស្រះទឹក អណ្តូង ផ្លូវថ្នល់ មណ្ឌលសុខភាព និងសមិទ្ធផលផ្សេងៗជាច្រើន ទៀត ក្នុងការអភិវឌ្ឍន៍ ជាក់ស្តែងការប្រារព្វពិធីថ្ងៃនេះ ក៏សូមបួងសួងដល់វត្ថុស័ក្កសិទ្ធ ជួយបញ្ជៀសភ័យ ទឹកជំនន់ បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ភ័យរាំងស្ងួត និងអំពើហឹង្សា ដូច្នេះយើងត្រូវតែមានជំនឿលើព្រះពុទ្ធសាសនា ធ្វើបុណ្យ ធ្វើទាន និងសុំឲ្យខេត្តកំពង់ធំ ទទួលបាននូវភោគផល សំបូរសប្បាយ នូវដាំណាំកសិកម្ម ដែលរាជរដ្ឋាភិបាល កំពុងតែជម្រុញឲ្យនាំអង្ករចេញក្រៅប្រទេស ក្នុង១ឆ្នាំ ១លានតោន ។
ដោយ ផន សុជាតិ 

photo_2016-07-17_21-37-23 photo_2016-07-17_21-37-19 photo_2016-07-17_21-37-15 photo_2016-07-17_21-37-11 photo_2016-07-17_21-37-06 photo_2016-07-17_21-37-03 photo_2016-07-17_21-36-58