កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា រួមទាំងសហការី មន្ត្រីក្រោមឳវាទ បាននាំយកទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃ ចំនួន៥វត្ត ក្នុងនោះមានវត្ត វត្តពន្លាជ័យ វត្តពោធិរោង វត្តស្រះក្នុង វត្តចំបក់បញ្ញា និងវត្តបន្ទាយស្ទោង) ពិធីនេះ ត្រូវបានប្រារព្វឡើងនៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ក្រៅពីការងារស្នូលរបស់អង្គភាព ថ្នាក់ដឹកនាំ បានបង្កើនភាពជិតស្និទ្ធជាមួយ និងប្រជាពលរដ្ឋ ជាពិសេសគឺក្រុមគ្រួសារអតីតយុទ្ធជន ដែលមានសម្តេចនាយករដ្ឋមន្ត្រីជា ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា បានគាំទ្រនូវវិស័យមនុស្សធម៌ ក្នុងការចែករំលែក ភាពខ្វះខាត និងពលរដ្ឋជួបការលំបាក មិនតែប៉ុណ្ណោះអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សារភ្ជាប់ជាមួយទំនាមទំលាប់ ព្រះពុទ្ធសាសនា ធ្វើបុណ្យដាក់ទៀន សុំឲ្យអង្គភាពតំបន់សឹករងកំពង់ធំ ជួបតែ កុំឲ្យជួបមានរឿងអាស្រូវនិងមានសេចក្តីសុខ និងទទួលបានភាពជោគជ័យគ្រប់ភារៈកិច្ច។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា ដោយយល់ថា ឃុំបន្ទាយស្ទោង ស្ថិតនៅក្នុងស្រុកស្ទោង នៅដាច់ស្រយាល ពុំសូវមានភាពសំម្បូរសប្បាយ ទើបមានការឯកភាព បាននាំនូវទៀនវស្សាចំនួន៥គូរ ប្រេងម៉ាហ្ស៊ូត១៥០លីត្រ អង្ករចំនួន១២៥គីឡូក្រាម ថវិការចំនួ៧,៩២៧,០០រៀល រួមនិងភេសជ្ជ:មួយចំនួនទៀតទៅប្រគេនព្រះសង្ឃចំនួន៥វត្ត នៅក្នុងឃុំបន្ទាយស្ទោង ។
ដោយ ផន សុជាតិ




































