កំពង់ធំ ប្រជាពលរដ្ននិងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះចោទលោក គ្រីសារិទ្ធ មេប៉ុស្ដិឃុំទ្រៀលស្រុកបារាយណ៍ខេត្តកំពង់ធំថា ចាប់ក្មេងឈ្លោះគ្នា១ក្រុម មានគ្នា៤នាក់នៅStar Mart មួយកន្លែង ក្នុងភូមិរលងថ្មី ឃុំស្រឡៅ ស្រុកបារាយណ៍ ហើយធ្វើទារុណកម្មវាយដំបង្កស្នាមរបួសយ៉ាងធ្ងន់ធ្ងររហូតចូលសង្គ្រោះនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ជនរងគ្រោះ លោកឌឹម វណ្ណេះ ភេទប្រុស អាយុ ២៧ឆ្នាំ ដែលត្រូវបានលោក ប៉ូលិសប៉ុស្តិ៍ វាយដំរហូតជាំពេញខ្លួន ហើយបានធ្វើអោយដាច់ពោះវៀន២កំណាត់ក្រោយពីពេទ្យកេតុមាលា នៅឯក្រុងភ្នំពេញបានពិនិត្យរួច និង២នាក់ទៀតឈ្មោះ ផល ភេទប្រុសអាយុ២៤ឆ្នាំ រងរបួសស្រាលនិងឈ្មោះ អុច ធីម ភេទប្រុស អាយុ៤៦ ឆ្នាំ របួសគ្រាំក្នុងពីបទ (ស្រវឹងស្រាជេរឡោឡា) កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងមក ។
តាមការអោយដឹងពី បងប្រុសជនរងគ្រោះបានប្រាប់ថាកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦នៅវេលាម៉ោង៩និង១០នាទីយប់ ប្អូនរបស់ខ្លួនឈ្មោះ ឌឹម វណ្ណះ អាយុ២៧ឆ្នាំ និងឈ្មោះ ផល អាយុ២៤ឆ្នាំជាមិត្តភក្តិ បានជិះម៉ូតូទៅរកបង្អែមញ៉ាំ ហើយក៏ចូលទៅStar Mart ហើយក៏ប្រទះក្មេងស្ទាវ១ក្រុមឈ្លោះគ្នារហូតវៃតប់គ្នា ហើយក៏បានរត់ចេញក្រៅstarmart តែកាម៉ាសុវត្ថិភាពក៏ចាប់រូបភាពបាន លុះស្អែក មេប៉ុស្ដិឃុំទ្រៀល ក៏មកចាប់ប្អូនរបស់ខ្ញុំនិងមិត្តភក្កិយកទៅវៃដំច្រំធាក់តាមអំពើចិត្តថែមទាំងបញ្ចូនទៅវៃនៅប៉ុស្ដិថែមទៀតរហូតប្អូនរបួសគ្រាំពេញខ្លួនក្រោយមកក៏បញ្ចូនទៅមន្ទីរ កេតុមាលា នៅក្នុងភ្នំពេញ គ្រូពេទ្យពិនិត្យឃើញដាច់ពោះវៀន ជាពីរកំណាត់ និងគ្រាំក្នុងសព្វពេញខ្លួននិង លលាកខួរក្បាល (ជនរងគ្រោះបញ្ចាក់ថាខ្លួនមិនបានពាក់ព័ន្ធក្នុងរឿងវៃតបគ្នាទេ ) ក្នុងថ្ងៃចាប់នោះសមត្ថកិច្ចបានយក អត្តសញ្ញាណប័ណ្ណ ១សន្លឹក ទូស័ព្ទ ចុចពិល ១ទូរស័ព្ទ ម៉ាកសាមសុង ១គ្រឿង លុយ បាត២០០០បាត មិនឃើញប្រគល់អោយម្ចាស់ជនរងគ្រោះវិញទេ រហូតមកដល់ពេលនេះ ជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
លោក គ្រី សារិទ្ធ មេប៉ុស្ដិឃុំទ្រៀល មិនបានធ្វើការបកស្រាយអោយយើងបានដឹងនោះទេ គ្រាន់តែប្រាប់អោយតេទៅសួរ លោក កែកញ្ញានា អធិការរងបានប្រាប់ថា ឈ្មោះ ឌឹម វណ្ណេះនិង ឈ្មោះផល នេះបានយក ផ្លែដែកឆាបទៅចាក់ជនរងគ្រោះម្ខាងទៀត របួសធ្ងន់កំពុងដេកនៅមន្ទីរពេទ្យមិនទាន់ចេញនៅឡើយទេ ហើយការចុះចាប់ជនល្មើសទាំង២នាក់នេះគឺចាប់តាមដីកា ព្រះរាជអាជ្ញានិងតាមប្រភពពីប្រជាពលរដ្នព្រមទាំងតាមកាម៉ារ៉ាសុវត្ថិភាពនៅនិងកន្លែងកើតហេតុ ចំណែករឿង លោក គ្រីសារិទ្ធ មេប៉ុស្ដិទ្រៀល វៃដំលើរូប ឌឹម វណ្ណេះ និង ផល នោះ លោកពុំបានដឹងទេ ។
ប្រជាពលរដ្នសំណូមពរសុំអោយលោក ជូសំអាន ស្នងការខេត្តកំពង់ធំពិនិត្យលើ ករណីលោកមេប៉ុស្ដិឃុំទ្រៀលដែលធ្វើទារុណកម្មវៃដំលើរូប ឌឹម វណ្ណេះ រហូតដាច់ពោះវៀនជា២កំណាត់ និងគ្រាំក្នុងខ្លួនយ៉ាងធ្ងន់ធ្ងរ ក្រោយពីពេទ្យកេតុមាលា នៅក្រុងភ្នំពេញបានពិនិត្យ រួច និងសុំអោយដក់លោក មេប៉ុស្ដិទ្រៀលនេះចេញពីស្រុកបារាយណ៍ បើទុកទៅទៀត ប្រជាពលរដ្នមិនគាំទ្រនោះទេ៕ ដោយ ខេមរា




































