​ឯកឧត្តម សោម ស៊ុន សំណេះសំណាល​ជាមួយ​កម្ម​ការ​សមាជិក​គណៈបក្ស​ប្រជាជន​ឃុំ​បន្ទាយ​ស្ទោង

0

កំពង់ធំៈឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃនៃគណៈកម្មការគណបក្សខេត្ត និងជាប្រធានក្រុមការងារ ចុះជួយឃុំបន្ទាយស្ទោង បានដឹកនាំក្រុមការងារ ចុះទៅជួប ថ្នាក់ដឹកនាំ គណៈកម្មការគណបក្សប្រជាជនឃុំបន្ទោយស្ទោង ព្រមទាំងថ្នាក់ដឹកនាំយុទ្ធជនគណកម្មការគណបក្សឃុំ ភូមិ ដែលមានសរុប ៥៧នាក់ នៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការចុះសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំ គណៈកម្មាធិការ គណៈបក្សប្រជាជនខេត្ត ដែលលោកតែងមានការព្រួយអារម្មណ៍ និងគិតគូរពីសុខទុក្ខ លំបាក និងការងាយស្រួលរបស់គណៈបក្សមូលដ្ឋាន ព្រមទាំងរងចាំទទួលយក នូវសំណូមពររបស់សមាជិកគណៈបក្ស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីយកទៅពិនិត្យនិងដោះស្រាយ ក្នុងនោះដែរឯកឧត្តម បានសង្ខេបពីព្រឹត្តិការជាតិ និងអន្តរជាតិមួយចំនួន ដើម្បីឲ្យបានជ្រាបជាព័ត៌មាន ។
ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ លើថ្នាក់ដឹកនាំគណកម្មការបក្សឃុំ និងសាខាបក្សភូមិ ត្រូវយកចិត្តទុកដាក់ស្រង់បញ្ជីរបច្ចុប្បន្នភាពដើម្បីកំណត់បរិមាណជាក់លាក់ សមាជិក គណៈបក្ស និងយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ និងអនុវត្តគោលនយោបាយល្អ ព្រមទាំងគៀងគរប្រជាពលរដ្ឋ ដែលនៅក្រៅបក្ស ឲ្យគាត់ចូលរួមជាមួយគណៈបក្សប្រជាជន ព្រមទាំងបានពន្យល់បន្ថែមពីសកម្មភាពល្អៗ របស់គណៈបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧មករា ឆ្នាំ ១៩៧៩ មកដល់បច្ចប្បន្ន ដែលគណៈបក្សមិនត្រឹមតែរំដោះ ប្រជាពលរដ្ឋឲ្យរួចផុតពីការកាប់សំលាប់របស់ប៉ុលពតទេ តែបានខិតខំបញ្ចប់សង្គ្រាមបង្រួបបង្រួមជាតិខ្មែរ និងនិតិការនយោបាយ ចាប់ផ្តើមកសាង ប្រទេសជាតិ ឲ្យមានភាពរីកចំរើន ដែលយើងទាំងអស់គ្នាបានមើលឃើញ ហើយខិតខំឃោសនា វាយបករាល់ចិត្តសាស្ត្រ អាក្រក់មួយបង្កប់មកលើគណៈបក្សប្រជាជន ដែលជាការបំភ្លៃការពិត ញ៉ុះញ៉ុង ឲ្យមានចលាចលក្នុងសង្គម ដែលគណៈបក្សទាំងនោះប្រើល្បិចកល់ ធ្វើយ៉ាងណាឲ្យតែគណៈបក្សខ្លួនឈ្នះ។
ឯកឧត្តម សោម ស៊ុន បានកោតសរសើរចំពោះយុទ្ធជន ដែលបានស្ម័គ្រចិត្ត បំរើគណៈបក្ស ជ្រើសរើសកណៈបក្សដែលខ្លួនជឿទុកចិត្ត ក្លាយជាទំពាំងស្នងឬស្សី ដែលបក្សមានទំនុកចិត្ត និងបានស្នើរឲ្យថ្នាក់ដឹកនាំគណៈបក្ស គ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន និងមានការទទួលខុសត្រូវខ្ពស់ នូវកម្មវិធីដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប្រតិទិនដែល គ.ជ.ប កំណត់ដើម្បី ដណ្តើមយក ជោគជ័យក្នុងការបោះឆ្នោត នាពេលខាងមុខជូនគណៈបក្សប្រជាជនកម្ពុជា។
ដោយ ប៊ុន រដ្ឋា

13726563_664646760365722_3610233909999002592_n 13709916_664646733699058_179480161059037236_n 13692594_664646570365741_2307689891659675561_n 13690615_664646830365715_3408573460173166992_n