ខេត្តកែបៈ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីបានចុះសួរសុខទុកក្មួយស្រី ស៊ូ ស្រីនិច្ច អាយុ ១៣ ឆ្នាំ ដែលមានទីលំនៅ: ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្មួយស្រីម្នាក់នេះមានជំងឺសើរស្បែកធ្ងន់ធ្ងូរ អស់រយ:ពេលជិតមួយឆ្នាំហើយ ក្រុមគ្រួសាររបស់ក្មួយស្រី ដែលឪពុកឈ្មោះ ប៉ាក បញ្ញា និងម្តាយឈ្មោះ ខៀវ សុផានី ព្យាយាមព្យាបាល កូនស្រីជាច្រើនលើកហើយតែមិនទទួលបានលទ្ធសោះ និងចំនាយថវិការអស់ច្រើនធ្វើអោយគ្រួសារមិនមានលទ្ធភាពព្យាបាលកូនស្រីទៀតទេ តែជាសំណាងរបស់គ្រួសារគាត់ ដោយបានយកទុកដាក់ពីថ្នាក់ដឹកនាំខេត្តកែប នឹងបានសមាគមន៍គ្រូពេទ្យ យុវជនស្ម័គ្រចិត្តសម្តេចតេជោយកមកព្យាបាលដោយឥតគិតថ្ងៃអោយជាសះស្បើយក្នុងនោះផងដែរក្រុមជំនួយការ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បាននាំយកថវិការ ៥០មុឺនរៀល អង្ករ២០គីឡូក្រាម មុី២កេះ ទឹកក្រូច២កេះ ទឹកសុទ្ធ២យូរ ទឹកដោះគោរ១០កំប៉ុង ជូនដល់ក្មួយស្រីផងដែរគួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១ទេ ដែលសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តែងតែបានចុះជួយព្យាបាល និងនាំយកអ្នកជំងឺមកព្យាបាលនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ៕
ដោយ អួង វឹង




































