ជនជាតិ​ទំ​ពូន​ម្នាក់​ដែលជា​ស្ត្រី​វ័យ​ចំណាស់​បាន​ចងក​សម្លាប់ខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ នៅ​ស្រុក​អណ្តូង​មាស​

0

ខេត្តរតនគិរី៖ ស្ត្រីវ័យចំណាស់ជនជាតិទំពូនម្នាក់សម្រេចចិត្តចងកបញ្ចប់ជីវិតដោយមិនដឹងមូលហេតុផឹឹកស្រាស្រវឹងនៅម៉ោង៣នឹង២០នាទីរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ស្ថិតក្នុងភូមិម៉ាលិចឃុំម៉ាលិចស្រុកអណ្តូងមាស ខេត្តរតនគិរី។
បើតាមសាច់ញាតិក្រុមគ្រួសារជនរគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុពួកគាត់មានពិធីជួបជុំគ្នាផឹកស៊ីមួយសន្ទុះក្រោយមកក្រោកដើរទៅក្រោយផ្ទះបាត់ក៏ស្រាប់តែអ្នកជិតខាងឃើញស្រែកឆោរឡោនាំគ្នាទៅមើលឃើញកជាប់នឹងខ្សែក្របីភ្ជាប់នឹងដើមស្រឡៅមួយដើម ស្លាប់បាត់ទៅហើយ ។
ភ្លាមៗនោះកងរាជអាវុធហត្ថស្រុកចុះមកដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យ ក៍ឃើញថាស្ត្រីវ័យចំណាស់ចងកសម្លាប់ពិតប្រាកដមែន។មន្ត្រីកងរាជអាវុធហត្ថស្រុកអណ្តូងមាសបានប្រាប់ឲ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញត្រួតពិនិត្យរួចពុំមានអ្វីគួរឲ្យកត់សំគាល់គឺពុំមានករណីឃាតកម្មនោះទេ ។
មន្ត្តីដដែលបានបន្តទៀតថាស្ត្រីរងគ្រោះមានឈ្មោះរម៉ាម ចែនភេទស្រី អាយុ៥៦ឆ្នាំជនជាតិទំពូនមានទីលំនៅ កន្លែងកើតហេតុខាងលើ ។នៅរសៀលថ្ងៃដដែលសពស្ត្រីរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន ៕ដោយ៖ យក្ខឡោម

photo_2016-07-19_12-52-47 photo_2016-07-19_12-52-43