ខេត្តរតនគិរី៖ ស្ត្រីគ្រួសារក្រីក្រម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវខណៈឈឹពោះធ្វើដំណើរមកមន្ទីពេទ្យហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
បន្ទាប់ពីទទូលបានព័ត៌មានពីប្រជាពលរដ្ឋក្រុមគ្រូពេទ្យបង្អែកខេត្តរតនគិរីចុះអន្តរាគមន៌ជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ទាំងកូននិងម្តាយ។ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោក វេជ្ជបណ្ឌិត ហ៊ីង ផានសុគន្ធា បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ខែកក្កដានេះថាស្ត្រីខាងលើផុតគ្រោះថ្នាក់ហើយដោយក្រុមគ្រូពេទ្យបានយកចិត្តដាក់មើលថែរក្សាដោយមិនគិតកំរៃសេវាអ្វីនោះទេ។
លោកបានបន្តឲ្យដឹងទៀតថាស្ត្រីរូបនោះមានឈ្មោះជុំ សំអាត អាយុ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីមានប្តីឈ្មោះលី ចំរើន អាយុ៤២ឆ្នាំ មានកូនទី៤ ប្រុសទំម្ងន់២.២ខាំដេកសម្រាកក្នុងមន្ទីរពេទ្យក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់របស់ លោកគ្រូ អ្នកគ្រូពេទ្យ។




































