ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជួញដូរ​សត្វព្រៃ​រឹបអូស​បាន​ជើង​បួន​និង​ប្រមាត់​ខ្លាឃ្មុំ​មួយ​

0

បន្ទាយមានជ័យៈ លោក ជា ផល្លី នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានអោយអង្គភាពpost newsដឹងថា កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ម្ស៉ិលម៉ិញនេះសមត្ថកិច្ចជំនាញបានធ្វើការស្ទាក់ចាប់ការចរាចរជួញដូរសត្វព្រៃហើយបានឃាត់ខ្លួនស្ត្រីម្នាក់ដែលជាឈ្មួញដ៏សកម្មក្នុងអំពើជួញនេះ។
ការស្ទាក់ចាប់ធ្វើឡើងនៅចំនុចផ្លូវជាតិលេខ៥៦ក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខណះដែលឈ្មួញដឹកតាមរថយន្តតាក់សីុពីច្រកបឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកចូលមកកាន់ទីរួមខេត្តបន្ទាយមានជ័យ។
ស្ត្រីដែលបានឃាត់ខ្លួនមានឈ្មោះ ចាន់ វណ្ណៈ អាយុ 38ឆ្នាំ រស់នៅភូមិបឹងត្រកួនស្រុក ថ្មពួក។ក្នុងនោះសមត្ថកិច្ចជំនាញបានរឹបអូសជើងខ្លាឃ្មុំចំនួន៤ព្រមទាំងប្រមាត់មួយមានទំងន់ជាង១០គីឡូក្រាម។តាមចម្លើយរបស់ស្ត្រីជាម្ចាស់បានអោយដឹងថា ចំពោះវត្ថុតាងជើងនិងប្រមាត់នេះគឺខ្លួនបានកុម្មង់ទិញពីប្រទេសថៃហើយនាំយកទៅលក់នៅឯរាជធានីភ្នំពេញ។
ជាមួយនឹងការបង្ក្រាបការជួញដូរសត្វព្រៃនេះដែរមន្ត្រីជំនាញបានបញ្ជាក់អោយដឹងថាខ្លាឃ្មុំជាប្រភេទសត្វមួយក្នុងចំណោមប្រភេទថនិកសត្វទាំង១០រួមមាន ក្របីព្រៃ គោព្រៃ ក្តាន់ ខ្លាឃ្មុំ ខ្ទីង ខ្លាដំបងឬខ្លាធំ ខ្លាពបក ដំរី រមាស រមាំងដែលជិតផុតពូជនៅកម្ពុជា ក្នុងនោះនៅមានសត្វស្លាប៦ប្រភេទទៀតមានត្រដក់ធំ ត្រយ៉ង ចង្កំកស ត្រយ៉ងយក្ស ទារព្រៃស្លាបស រំពេពោះខ្មៅ អង្កត់ខ្មៅផងដែរ។
បើយោងតាមមាត្រា 97ចំណុច10 នៃច្បាប់ស្តីពីព្រៃឈើជនល្មើសជាស្ត្រីដែលត្រូវឃាត់ខ្លួនប្រឈមនិង ផ្តន្ទាទោសជាប់ពន្ធនាគារ ពី5ទៅ10ឆ្នាំ ។ក្រោយការឃាត់ខ្លួនត្រួកពិនិត្សរួចទាំងសាច់និងជនសង្ស័យបាននាំទៅរាជធានីភ្នំពេញ៕

photo_2016-07-19_13-01-34 photo_2016-07-19_13-01-32 photo_2016-07-19_13-01-29