VIDEO ពិធី​ប្រកាស​តែងតាំង​ចូលកាន់​តំណែង​ប្រធាន អនុប្រធាន​សេ​ខា​ធិ​ការដ្ឋាន​និងរ​ចនាស​ម្ព័​ន្ឋ​ដឹកនាំ​ប្រគល់​ត្រា​ជា​ផ្លូវការ

0

កំពង់ធំៈ លោក វ៉ាន់ សេង ត្រូវបានប្រកាស់ចូលកាន់តំណែងថ្មី ជាប្រធានលេខាធិការដ្ឋាន ដើម្បីគ្រប់គ្រងរចលនាសម្ព័ន្ឋការងាររដ្ឋបាល ក្នុងស្ថាប័នតុលាការ ដើម្បីងាយស្រួល និងសម្រួលដល់ការការមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលទៅបំរើសេវាកម្មទំនាក់ទំនង បន្ទាប់ពីរាជរដ្ឋាភិបាល បាន២១ អ.ន ក្រ .បកតាមអនុក្រឹត្យ ការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ។
ពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធានលេខាធិការដ្ឋាន និងប្រគល់ត្រាជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ lលោក ឃន សុកល ប្រធានតុលាការ ខេត្តកំពង់ធំ  ព្រមទាំងមន្ត្រីរាជការ ជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៦ ។
លោក ឃន សុកល ប្រធានសាលាដំបូង បានមានប្រសាសន៍ កំណែទម្រង់ស៊ីជម្រៅប្រព័ន្ឋយុត្តធម៌ ដែលជាស្នូលមួយ នៃយុត្តិសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល និតិកាលទី៥នៃរដ្ឋសភា ព្រមទាំងបានយកចិត្តទុកដាក់ លើការងារពង្រឹងយន្តការគ្រប់គ្រង រដ្ឋបាលសាលាដំបូង និងអយ្យការសាលាដំបូងដើម្បីគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវានិងបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋក្នុងវិស័យយុត្តធម៌ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ មានសេចក្តីត្រេតអរយ៉ាងខ្លាំង ចំពោះការកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានបង្កើតអង្គភាពថ្មី សម្រាប់ផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ការការទំនាក់ទំនង់សេវាកម្មបានឆាប់រហ័ស និងមានសុវត្តិភាព ដោយសារកន្លងមកនេះ កិច្ចការទំនាក់ទំនងការងាររដ្ឋបាល នៅក្នុងស្ថាប័នតុលាការ និងអយ្យការសាលាដំបូង មានភាពលំបាកក្នុងការតាមដានសំណុំរឿង និងជាការត្រេតអរយ៉ាងខ្លាំង ចំពោះ ស្ថាប័នថ្មីសង្ឃឹមថា និងមានការយកចិត្តទុកដាក់ខ្ពស់ ផ្តល់សេវាកម្មលឿន ហើយមានគុណភាព ប្រសិទ្ធភាពជំនឿទុកចិត្តពីប្រជាពលរដ្ឋក្នុងវិស័យយុត្តធម៌។
ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រាសាសន៍ អនុក្រឹត្យនេះ មានគោលបំណងពង្រឹងយន្តការគ្រប់គ្រង ការងាររដ្ឋបាលសាលាដំបូង និងអយ្យការអមសាលាដំពុង ដើម្បីធានាគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវា និងបង្កើនជំនឿទុកចិត្ត ពីប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៌ ក្នុងតួនាទីភារកិច្ច និងរចនាសម្ព័ន្ឋ របស់លេខាធិការដ្ឋានក្នុងកិច្ចការដ្ឋបាលសាលាដំបូង ស្ថិតនៅក្នុងរដ្ឋបាលកណ្តាលរបស់ក្រសួងយុត្តិធម៌ ដែលមានអគ្គនាយកដ្ឋាន កិច្ចការរដ្ឋបាលតុលាការ ជាសេនាធិការឲ្យក្រសួងយុត្តិធម៌ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង គឺជាសេនាធិការឲ្យសាលាដំបូង និងអយ្យការអមសាលាដំបូង លើការងាររដ្ឋបាល បុគ្គលិក និងហិញ្ញវត្ថុ ស្របច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសុវត្តិភាពការងារ សំណូមពរ ឲ្យចូលរួមអនុវត្ត និងអភិវឌ្ឍន៍នូវកំណែទម្រង់ច្បាប់នឹងប្រព័ន្ឋតុលាការ ដើម្បីសម្រេចបាននូបគោលនយោបាយរបស់ រាជរដ្ឋាភិបាល ។
ដោយ ប៊ុន រដ្ឋា

asset asset (8) asset (7) asset (5) asset (4) asset (3) asset (2)