កំពង់ធំៈ លោកអនុសេនីយ៍ទោ សេន កុសល់ ត្រូវបានបញ្ជូនមកឲ្យក្រុមគ្រួសារព្យាបាលនៅផ្ទះ បន្ទាប់ពីមន្ទីរពេទ្យ កេតុមាលា(១៧៩) ឆ្លើយថាគ្មានលទ្ធភាពព្យាបាលដោយសារដល់ដំណាក់កាលធ្ងន់ធ្ងរ ហើយបានបញ្ជូនមកឲ្យក្រុមគ្រួសារថែរក្សានិងព្យាបាលនៅផ្ទះវិញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ អាការៈ មានសភាពធូស្រាលជាងមុន ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សេន កុសល មេបញ្ជាការងផ្នែកសឹករងស្រុកប្រាសាទបាល័ង្គ នៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ. ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៦ ។
ឈ្មោះ លោក សេន កុសល់. អាយុ៤៤ឆ្នាំ.ត្រូវបានគ្រូពេទ្យកេតុមាលា(១៧៩) នៅទីក្រុងភ្នំពេញ បញ្ជាក់ថា មាជំងឺមហារីកសួត រយះពេលចុងក្រោយ និងពុំមានសមត្ថភាពព្យាបាលទៀតទេ និងបានឲ្យក្រុមគ្រួសារដឹកយកមកព្យាបាលនៅផ្ទះ ហើយធ្វើចិត្តឲ្យល្អទទួលអ្វីនូវជាការពិត និងធ្វើអ្វីឲ្យអ្នកជម្ងឺសប្បាយចិត្ត តបចំណីអាហារ ដែលប៉ះពាល់សុខភាព ទើបអាចព្យាបានយូរ ប្រពន្ឋត្រូវបានគេស្គាល់ឈ្មោះ អ៊ឹម ចាន់ថុល. អាយុ ៤៣ឆ្នាំ មានកូន៤ ប្រុស២ស្រី២ ប្រកបមុខរបរធ្វើស្រែ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសម្តែងនូវការព្រួយបារម្ភណ៍ ចំពោះសុខភាពរបស់លោកអនុសេនីយ៍ទោ សេន កុសល់ ដែលពុំអាចព្យាបាលបានជះសះស្បើយ និងបានផ្តាំផ្ញើរដល់ប្រពន្ឋកូន និងសាម៉ី ខ្លួនយកចិត្តទុកដាក់ចំពោះចំណីអាហារ និងការថែរក្សាផ្លូវចិត្តជារឿងសំខាន់ ដើម្បីកាត់បន្ថយអាការៈហត់ ព្រោះបញ្ហាជម្ងឺសួតត្រូវការឲ្យស្ងប់អារម្មណ៍ សប្បាយចិត្ត ក្នុងឳកាសនេះដែរឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានប្រគល់ថវិកាជូនដល់លោក សេន កុសល់ និងក្រុមគ្រួសារ ចំនួន ៦០ ម៉ឺនរៀល ដែលបានមកពីទឹកចិត្តរបស់ថ្នាក់ដឹកនាំនៃតំបន់សឹកដើម្បីរួមគ្នាឧបត្ថម្ភដល់ក្រុមគ្រួសារទុកប្រើប្រាស់ក្នុងការថែទាំអ្នកជម្ងឺ។
ដោយ ប៊ុន រដ្ឋា




































