អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​អារក្ស​ត្នោត CNRP ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ស្លៀកពាក់​ឯកសណ្ឋាន​ខុសច្បាប់ នៅក្នុង​បរិវេណ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​

0

កំពង់ចាម ៖ អតីតសមាជិកក្រុមប្រឹក្សាឃុំអារក្សត្នោតម្នាក់ មកពីគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ពីបទស្លៀកពាក់ឯកសណ្ឋានខុសច្បាប់ ពោលគឺក្លែងជាក្រុមប្រឹក្សាឃុំ នៅក្នុងបរិវេណការិយាល័យចុះឈ្មោះបោះឆ្នោត កាលពីព្រឹកថ្ងៃទី៤ កញ្ញា ២០១៦ ក្នុងអនុវិទ្យាល័យបែកអន្លូង ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។photo_2016-09-04_20-14-40

សមត្ថកិច្ចបានឲ្យដឹងថា ជននេះមានឈ្មោះ ពិន ថាត អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ អតីតជាក្រុមប្រឹក្សាឃុំអារក្សត្នោត អាណត្តិទី២ មកពីគណបក្សសង្គ្រោះជាតិ ដោយបានស្លៀកពាក់ឯកសណ្ឋានជាក្រុមប្រឹក្សាឃុំ ចូលទៅអង្គុយនៅក្នុងបរិវេណការិយាល័យចុះឈ្មោះបោះឆ្នោត ដែលមិនមានតួនាទី និងភារកិច្ចអ្វីទាំងអស់ ។បច្ចុប្បន្នជនសង្ស័យត្រូវបានយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕