ស្ទឹងត្រែង៖បុរស៣នាក់ជិះម៉ូតូ ទៅលេងបុណ្យ មិនទាន់ដល់ផង បានជួបគ្រោះថ្នាក់ចរាចណ៍ បុកជាមួយរថយន្តកូរ៉េ២តោនកន្លះ បណ្តាលឱ្យស្លាប់ទាំង៣នាក់ភ្លាមៗនៅលើកំណាត់ជាតិ៩ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦ ត្រង់ចំណុចជិតគល់ស្ពានមេគង្គប្រមាណ២គីឡូ ស្ថិក្នុងភូមិថាឡា ឃុំ ស្រុកថាឡា ខេត្តស្ទឹងត្រែង។
លោកសែម សីថាអធិកាស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថាជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង៣នាក់ មាន១ឈ្មោះគុណ រ៉ាឈុន ភេទប្រុស អាយុ១៦ឆ្នាំ ទី២ឈ្មោះឃុន សុខេ ភេទប្រុស អាយុ២០ឆ្នាំ ទី៣ឈ្មោះឆាង លីម ហៅមឹក ភេទប្រុស អាយុ២៣ជនរងគ្រោះទាំង៣នាក់មានទីលំនៅក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកអធិការបាបន្តទៀតថាបើតាប្រជាពលរដ្ឋរស់នៅភូមិជាមួយជនរងគ្រោះបាននិយាយថាជនរងគ្រោះទាំង៣នាក់បាននាំគ្នាទៅលេងបុណ្យនៅភូមិអូរត្រែល។លោកបន្តថាបើតាមពិនិត្យនៅកន្លែងកើតហេតុជនរងគ្រោះទាំង៣នាក់ជិះម៉ូតូសង់សេរីចាស់ ក្នុងទិសដៅបញ្ច្រាសគ្នា ខណនោះក៏មានរថយន្តកូរ៉េ២តោនកន្លះ ពណិ៍ស ពាក់ស្លាកលេខភ្នំពេញ 2V 6148 មកពីមុខ មិនដឹងថាម៉ូតូជនរងគ្រោះស្រវឹង ឬក៏វ៉ាគេបានជ្រុលទៅបុករថយន្ត ចំពាក់កណ្តាលជិតទ្រូងផ្លូវ ផ្នែកខាងរថយន្តអូសប្រមាណជិត២០ម៉ែត្រ ទៅខាងឆ្វេងដៃ កិនជនរងគ្រោះ ខ្លះបែកក្បាល ខ្លះបាក់ដៃបាក់ជើង ខ្ទេចមុខមើលស្ទើមិនស្គាល់។
ក្រោយកើតហេតុលោកអធិការស្រុកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុពិនិត្យមើលឃើញថាប្រហែលជាម៉ូវ៉ាគេ ទើបបានជ្រុលមកបុករថយន្តនៅជិតកណ្តលទ្រូងផ្លូវ។លោកបានកម្លាំងធ្វើការវាសវែង នាំយករថយន្តទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះទាំង៣នាក់ បានធ្វើកំណត់ហេតុ ប្រគល់ឱ្យគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕





































