សមត្ថកិច្ចអំពាវនាវស្វែករកសាច់ញាតិជនអនាមិកម្នាក់ដែលត្រូវរថយន្តបុកស្លាប់

0

កំពង់ស្ពឺ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានរថយន្តបុកស្លាប់យ៉ាងអាណោចអាធម្មកាលពីវេលាម៉ោង ៣ និង១៥នាទីទាបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត លើផ្លូវជាតិលេខ ៤ ចន្លេះគីឡូម៉ែត្រ លេខ៥៧-៥៨ ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចប្រាប់ថា មានរថយន្តមិនស្គាល់ម៉ាក និងស្លាកលេខ ១គ្រឿងបានបើកបុក មនុស្សម្នាក់ដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់នៅ កន្លែងយ៉ាងអាណោចអាធម្មបំផុត ។ ជនរង គ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើុយទេ ។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុរថយន្ត បើកបរមកពីទិសខាងកើតទៅទិសខាងលិចមក ដល់ចំណុចខាងលើបានបុកមនុស្ស ប្រុសម្នាក់ មិនស្គាល់ឈ្មោះ និងទីលំនៅ កំពុងដើរឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលអោយអ្នកដើរស្លាប់នៅ កន្លែងកើតហេតុបន្ទាប់ពីបុករួចអ្នកបើកបរបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ ។image
លោកវរៈសេនីយ៍ទោ ឃុត សុផល អធិការ នគរបាលស្រុកសំរោងទងបានអំពាវស្វែងរកសាច់ញាតិជនរងគ្រេាះដែលស្លាប់ក្នុងគ្រេាះថ្នាក់ខាងលេី ។ ជនរងគ្រេាះមានភិនភាគសំបុរសណ្តែកបាយពាក់អាវដៃវែងក្រឡាការ់ូ ស្លកខោខូវប៊យ ។ លោកបន្តថាសាកសពត្រូវ បាន យកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរករអត្តសញ្ញាណរថយន្តបង្ករដើម្បីចាត់ការតាុំផ្លូវច្បាប់ ។