កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងបានធ្វើឲ្យមនុស្ស៣នាក់ ត្រូវបានស្លាប់យ៉ាងអាណោច អាធ័មនៅក្នុងរថយន្ត ដោយសារតែរថយន្តឆេះសន្ទរសន្ធៅ ផ្តាច់ជីវិតអ្នករួមដំណើរ នៅកណ្តាលទីរួមស្រុកស្ទោងនៅវេលាម៉ោង ១១.២០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តសាំយ៉ុងដឹកបន្លែ បុកជាមួយនឹងរថយន្តរ៉េហ្វរ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ស្ថិតនៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលឆេះបណ្តាលឲ្យមានមនុស្សស្លាប់ គឺធ្វើដំណើរមកពីខេត្តសៀមរាប ដោយមានអ្នកដំណើរទាំងអស់ ៤នាក់ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ មនុស្ស៣នាក់មានតៃកុង និងអ្នកជិះខាងក្រោយ២នាក់បានស្លាប់ ចំណែកអ្នកជិះអែបតៃកុងបានរួចផុតពីសេចក្តីស្លាប់យ៉ាងវេទនា ដោយសារបាក់ដៃដែលជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ខណៈពេលនេះ តៃកុងឡានត្រូវបានគេស្គាល់ឈ្មោះ ហ៊ុយ ខណៈនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ អត្តសញ្ញាណជនរងគ្រោះទាំង៣នាក់ ។





































