កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងបានធ្វើឲ្យមនុស្ស៣នាក់ ត្រូវបានស្លាប់យ៉ាងអាណោច អាធ័មនៅក្នុងរថយន្ត ដោយសារតែរថយន្តឆេះសន្ទរសន្ធៅ ផ្តាច់ជីវិតអ្នករួមដំណើរ នៅតាមបណ្តោយផ្លូវជាតិលេខ៦(ផ្លូវវៀងស្រុក) នៅវេលាម៉ោង ១១.២០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តសាំយ៉ុងដឹកបន្លែ បុកជាមួយនឹងរថយន្តរ៉េហ្វរ Ry4 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ស្ថិតចំនុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលឆេះបណ្តាលឲ្យមានមនុស្សស្លាប់៣នាក់ របួសម្នាក់ធ្ងន់ បង្ករឡើងដោយរថយន្តម៉ាកRy4 ពណ៏ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2AF2184បើកបរដោយឈ្មោៈសួង.ហ៊ុយភេទប្រុសអាយុ37ឆ្នាំរស់នៅភូមិលាបទងឃុំកពង់ចិនត្បូងស្រុកស្ទោងខេត្តកំពង់ធំ(ស្លាប់)ទី២ ឈ្មោះមន វីន ភេទប្រុសអាយុ២៨ឆ្នាំ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ(ស្លាប់))ទី៣.ឈ្មោះរឿន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឃុំស្រុកមិនស្គាល់ខេត្តពោធិ៍សាត់ (ស្លាប់)(មុខរបរកម្មករក្រុមហ៊ុនLBN ធ្វើ)ទី៤ ឈ្មោៈចេ.រដ្ឋាភេទប្រុសអាយុ25ឆ្នាំ របួសធ្ងន់បាក់ដៃឆ្វេងរស់នៅខេត្តកំពង់ចាម មុខរបរកម្មករក្រុមហ៊ុនLBN។
តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ មនុស្ស៣នាក់មានតៃកុងនិងអ្នកជិះខាងក្រោយ២នាក់បានស្លាប់ ចំណែកអ្នកជិះអែបតៃកុងបានរួចផុតពីសេចក្តីស្លាប់យ៉ាងវេទនាតែរបួសធ្ងន់ ដោយសារបាក់ដៃដែលជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ក្នុងករណីនេះគឺបណ្តាលមកពី រថយន្តរ៉េហ្វរ បើកបរក្នុង ស្ថានភាពស្រឹវឹងជោគ ហើយបើកទៅបុករថយន្តម៉ាកទូរីសពណ៏សំបកឪឡឹកពាក់ស្លាកលេខសៀមរាប2B2493 អ្នកបើកបរចុៈរត់គេចខ្លួនបាត់បណ្តាលអោយក្រឡាប់ធ្លាក់ពីលើថ្នល់ទាំងពី ហើយរថយន្តបង្ករត្រូវឆេៈខ្ទេចស្លាប់មនុស្សចំនួន3នាក់ក្នុងឡាន។
ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ គឺសាកសពត្រូវបានប្រគល់ជូនសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកជនរងគ្រោះស្រវឹងជោគដោយគ្មានសតិភ្លេចភ្លាំងដោយសារជាតិទឹកប្តូរនិស័យ បានសម្រាកព្យាបាលពេទ្យបង្អែកស្ទោង។ដោយ ប៊ុន រដ្ឋា





































