កំពង់ធំ៖ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកប្រាសាទបាល័ង្គ សហការជាមួយប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយសារតែអំពើចោរកម្ម លួចម៉ូតូមួយគ្រឿង នៅវេលាម៉ោង១៧.១៧នាទីថ្ងៃទី១៩កញ្ញាឆ្នាំ២០១៦ ជនសង្ស័យបាន ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក C125ពណ៌ខ្មៅសេរី២០១៥។
លោក ស្វាយ សឿ ភេទប្រុស អាយុ ៦៣ ឆ្នាំរស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ត្រូវបានបាត់ ម៉ូតូខណៈពេលដែកគាត់ កំពុងតែនៅជុំគ្នាជាមួយបងប្អូនលើផ្ទះ ក៏ស្រាប់តែបងចោរមានឪកាស លួចយកម៉ូតូ តែត្រូវបានប្រជាពលរដ្ឋជូនរង្វាន់មួយដៃមួយជើង ហើយប្រគល់ឲ្យសមត្ថកិច្ចវិញ។
ស្រាប់តែមានជនស្សយ័មានគ្នាពីនាក់ជិះម៉ូតូម៉ាកវេវអាល់ហ្វាពណ៌ខ្មៅគ្មានស្លាកលេខ ជនសង្ស័យត្រូវបានស្គាល់ឈ្មោះហ៊ីង ឈឿន ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិសំពរ័តូច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទី២ ឈ្មោះ សោន ឆាន ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិឃុំជាមួយគ្នា ក្រោយពីដឹងសភាពការមិនស្រួល ក៏បាន(រត់គេចបាត់)រីឯជនសង្ស័យដែលចាប់បាន គឺប្រជាពលរដ្ផដេញចាប់បានប្រគល់អោយនគរបាលស្រុកប្រាសាទបល្ល័ង្គ ចំណែកម៉ូតូ ត្រូវជនសង្ស័យ ជិះយកទៅបាត់។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន ស្រុកបានកំពុងតែដុតដៃដុតជើង សហការជាមួយស្រុក និងខេត្តជាប់ព្រំប្រទល់ ដើម្បីឃាត់ខ្លួនយកមកចាត់ការដាក់ទោសតាមផ្លូវច្បាប់៕
ដោយ ប៊ុន រដ្ឋា




































