ឯកឧត្តមស្រីឌឹកនិងលោកជំទាវចាន់សាមីស្រីឌឹកអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ្ធក្នុងពិធីកាន់បិណ្ឌវេនទី៤នៅវត្តត្មាតប៉ីយ

0

ខេត្តព្រះវិហារ   នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនិងថ្ងៃ៤រោច ខែភទ្របទ ឆ្នាំវកអដ្ឋស័ក ព.ស ២៥៦០ ឯកឧត្តម ឧត្តម សេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំងនាយ និងពលទាហ៊ាន បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៤ នៅវត្តត្មាតប៉ីយ ស្ថិតក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។photo_2016-09-20_13-18-39
នៅក្នុងឳកាស់នោះដែរ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវចាន់ សាមីស្រីឌឹក បាននាំយកទេយ្យទានវេប្រគេន ដល់ព្រះសង្ឃ និងរាប់បាតដើម្បីឧទ្ទិសនឹកដល់ដួងវិញ្ញាណខ័ន្ធបុព្ធការីជន មានមាតាបីតាញាត្តិការទាំងពីសណ្តាន ដែល បានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យដួងវិញ្ញាណខ័ន្ធបុព្ធការីជនទាំងអស់នោះមកទទួលមហាកុសលផលបុណ្យ ពីឯកឧត្តម និងលោកជំទាវកុំបីអខានឡើយ ។photo_2016-09-20_13-18-43
សូមជំរាបថា នៅក្នុងពិធីចូលរួមកាន់បិណ្ឌ វេនទី៤នៅវត្តត្មាតប៉ីយនេះដែរ ឯកឧត្តម និងលោកជំទាវ រួមទាំងក្រុម ការងារកងពលធំអន្តរាគមន៍លេខ៣ បានឧបត្ថម្ភនូវម៉ាស៊ីនភ្លើង១គ្រឿង រួមទាំងបច្ច័យចំនួន១.៨០០០.០០០៛(មួយលាន ប៉ែតសិបម៉ឺនរៀល) សំរាប់កសាងសមិទ្ធផលនានាក្នុងវត្ត ព្រមទាំងគ្រឿងឧបភោកបរិភោគមួយចំនួនដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកផ្លែឈើ ទឹកក្រូច មីយើង ទឹកសុទ្ធ និងចែកជូនដល់ពុទ្ធបរិស័ទ្ធចំណុះជើងវត្តចំនួន១២០នាក់ ក្នុង ម្នាក់ថវិការ១០០០០៛(មួយម៉ឺនរឿ) ៕ ដោយ  សួន លីណា photo_2016-09-20_13-18-59 photo_2016-09-20_13-18-33 photo_2016-09-20_13-18-28 photo_2016-09-20_13-18-25 photo_2016-09-20_13-18-22