កូរ៉េដឹកឈើ២តោនកន្លះ ប្រល័យជីវិតមនុស្ស៣នាក់ដ៏រន្ធត់

0

កំពង់ធំ៖  ហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានកើតឡើងនៅលើ កំណាត់ផ្លូវជាតិ លេខ ៦២ ដែល លាតសន្ធឹងពី កំពង់ធំ ទៅព្រះវិហារបណ្តាលមកពី រថយន្តកូរ៉េ ចំណុះ២តោនកន្លះ បានបើកបុក មនុស្ស៣ នាក់ខណៈពេលដែលជិះម៉ូតូបញ្ច្រាស់ទិសគ្នា នៅចំនុចសក្ក័បីអ៊ុម ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ កាលពីក្បាលព្រលប់ម៉ោង ៦.៤៥នាទី ថ្ងៃទី០៥ ខែ កុម្ភះ ឆ្នាំ ២០១៤។

តាមការអោយដឹងពីលោកវរៈសេនីយ៍ទោ ហង្ស ចាន់ធូ ប្រធានការិយាល័យ សណ្តាប់ធ្នាប់ចរាចរ នៃស្នងការ ដ្ឋាននគរបាល ខេត្តកំពង់ធំ បាន អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ តាមការសណ្ឋានគំនូសនៅលើ ទ្រូងផ្លូវ គឺម៉ូតូបានបើកចេញពីខេត្តកំពង់ធំ ដើម្បីទៅលេង ប្រពន្ឋ កូននៅស្រុក លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែម៉ូតូ ប្រហែលជាវ៉ារថយន្តមួយនៅពីមុខ ទើបបានជាចូលមក ខាងឆ្វេងដៃដែលជា ផ្លូវ អតិភាព របស់រថយន្តកូរ៉េ ដែលកំពុងតែបើក​យ៉ាងលឿន បណ្តាលអោយបុកយ៉ាងពេញ ទំហឹងម៉ូតូជាប់នៅនឹងទ្រូង ឡាន ជាមួយនិង មនុស្ស ៣នាក់ អូសប្រមាណ៥០ម៉ែត្រ នឹងបានធ្វើឲ្យបុរស៣នាក់ ស្លាប់យ៉ាងរនេតតែម្តង  ខ្លះដាច់ដៃ ដាច់ជើង បែកក្បាលជាពី ចំណែករថយន្ត កូរ៉េ ត្រូវបាន ក្រឡាប់ចាក់ឈើចោល ក្បែរចិញ្ចើមថ្នល់   ក្រោយពីកើតហេតុ ម្ចាស់រថយន្តដែល ពុំត្រូវបានស្គាល់អត្តសញ្ញាណ បានដាក់មេ ប្រូច បាត់ស្រមោលបាត់​ទៅបន្សល់នូវសាកសព៣នាក់នៅកន្លែងកើតហេតុ។

សាច់ញ្ញាតិបងប្អូនជនរងគ្រោះ បានប្រាប់ថាប្តីរបស់គាត់ ឈ្មោះ អ៊ិន គា អាយុ ៣៤ឆ្នាំ ជាមេជាង សំណង់​ឃ្លាំងកុកលុន នៅថ្ងៃកើតហេតុ ប្តី របស់គាត់បាននាំ ប្អូនថ្លៃឈ្មោះ ហ៊ាន ហ៊ុយ អាយុ ២៨ឆ្នាំ ព្រមទាំង​កម្មករ​ម្នាក់ឈ្មោះ ហាយ បានសុំដោយសារមកជាមួយ រស់នៅភូមិ ត្រពាំង ឈូក ឃុំ ខេត្តជាមួយគ្នា បានមកលេង​ផ្ទះ​នៅភូមិ អូគ្រូកែ ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  លុះមិនទាន់​ដល់ផ្ទះផង ក៏ត្រូវបានស្លាប់​ទាំង​អាណោចអាធ័ម ទាំង៣នាក់ តែ​ម្តង សូមបញ្ជាក់ផងដែរ នៅចំនុចសក្ក័បីអ៊ុម នេះកាលពីដើមខែមករា មនុស្ស ៣នាក់បានស្លាប់ ដោយសារ រថយន្តបុក ខុសទីកន្លែងត្រឹមតែជាង ១០០ម៉ែត្រប៉ុណ្ណោះ ។

តាមការអោយដឹងពី លោក វរៈសេនីយ៍ត្រី ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ ​ដែលបានចុះទៅជួយ​អន្តរាគមន៍ នៅកន្លែងកើត​ហេតុ  លោក បានបញ្ជាក់ថា ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ ហើយ ខណៈ​ពេលនេះ លោកបានចាត់​កំលាំង ឲ្យតាមដានមុខសញ្ញា  ដែល បាន បង្ករអោយមានមនុស្សស្លាប់ ចំណែក​រថយន្ត កូរ៉េពាក់ស្លាកលេខ កំពង់ធំ 3A-0557 ម៉ាកហ៊ីយ៉ាន ដាយ ក្បាលពណ៌សរ ព្រម ទាំង ឈើលេខ២ និងម៉ូតូ ម៉ាកវេវ ពណ៌ខ្មៅ ពាក់​ស្លាកលេខ កំពង់ធំ 1D-2650  ត្រូវបានស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាន​ស្រុកកំពង់ស្វាយ ដើម្បី​អោយ​ភាគី ជនរងគ្រោះ និងភាគីបង្ករ ចូលទៅដោះស្រាយដោយសន្តិវិធី  ចំណែក សាកសព ត្រូវបានប្រគលជូន សាច់ញ្ញាតទទួល យកទៅធ្វើបុណ្យ តាម ប្រពៃណី ។ដោយ  ប៊ុន រដ្ឋា

Image27 Image36