ភ្នំពេញ : បុរស២នាក់ជិះម៉ូតូ សង់កូរ៉េស៊ីធីផ្លឹស បោះពួយយ៉ាងលឿនបុករថយន្តម៉ាក ហាយឡាក់រីវ៉ូ មួយគ្រឿងក្នុងទិសបញ្ច្រាស់ទិសគ្នាបណ្តាលអោយរងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតសល់ដង្ហើមចង្រិត។ហេតុការណ៍នេះ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២០ កញ្ញា ២០១៦ នៅចំណុចមុខក្លឹបវ៉ាយឌីស្កូ
តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះទាំង២នាក់កំពុងរងរបួសធ្ងន់មិនទាន់ប្រាប់ពីអត្តសញ្ញាណនៅឡើយទេហើយនៅជាប់ខ្លួនក៏មិនមានអត្តសញ្ញាណប័ណ្ឌដែរ។
តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបុរសម្នាក់បើករថយន្ត មួយគ្រឿងម៉ាក ហាយឡាក់រីវ៉ូពណ៍ស ស៊េរីថ្មីពាក់ស្លាកលេខភ្នំពេញ 2AC -7842ចេញពីរង្វង់មូលចោមចៅតាមបណ្តោយផ្លូវជាតិ៣ ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនមធ្យម ខណះមកដល់ចំណុចកើតហេតុ ក៏មានបុរស២នាក់ជិះឌុបគ្នាមូ៉តូមួយម៉ាក សង់កូរ៉េស៊ីធីផ្លឹស ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1FV-9625 តាមណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ហើយភាគីខាងម៉ូតូជិះក្នុងល្បឿន ដល់ចំណុចកើតហេតុក៏រ៉េទៅបុកនិងក្បាល
រថយន្តពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលអោយបុរសជិះម៉ូតូនិងជាអ្នកឌុបរងរបួសសល់តែដង្ហើមចង្រិត រីអ្នកជិះពីក្រោយរបួសធ្ងន់បាក់ជើងឆ្វេង ហើយរថយន្តបែកកង់ខាងឆ្វេងនិងកំពិមុខចំហៀងឆ្វេង ចំណែកម៉ូតូដាច់កង់មុខចេញពីគ្នា ខូតខាតទាំស្រុង។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបាន រថយន្តរបស់អង្គភាពសង្គ្រោះបន្ទាន់
៧១១ ដឹកទៅមន្ទីរពេទ្យព្រះកុសុមះដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែង នាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ៕



































