ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន ដឹកនាំកងកម្លាំងចុះដាំកូនឈើជុំវិញទីបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ

0

កំពង់ធំៈ ដើម្បីចូលរួមស្តារឡើងវិញនូវភាពរិចរិលនៃព្រៃឈើ ក៏ដូចជាការថែរក្សានូវបរិស្ថាន ឲ្យមានសោភ័ណភាពស្រស់បំព្រងប្រកបដោយធម្មជាតិពណ៌បៃតង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជម្រុញឲ្យកម្លាំងទាំងអស់ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សាភ្ជាប់និងព្រៃឈើ ជួយគ្នាថែរក្សានិងបន្តការដាំដុះឡើងវិញនៅតាមផ្នែកនិងស្រុកក្រុង។
ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកម្លាំងប្រមាណ ៥០នាក់ដាំកូនឈើប្រភេទឈើ ដើម ធ្នង់ បេង គគីរ និងឈើទាល នៅតាមផ្ទៃដីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិពីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ ២០១៦ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ការដាំកូនឈើនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងកែលំអរសោភ័ណ្ណភាពក្នុងទីតាំងបន្ទាយ និងជម្រុញឲ្យកងកម្លាំទាំងអស់ស្រឡាញ់ព្រៃឈើ ផ្សាភ្ជាប់និងបរិស្ថាន បង្កើនការដាំដុះព្រៃឈើឡើងវិញ នៅតាមមូលដ្ឋាន ក៏ជាគំរូល្អសម្រាប់កងកម្លាំង និងប្អូនជំនាន់ក្រោយ ដែលបានសាងទុកនូវសមិទ្ធផល ដែលជាស្នាដៃបងៗជំនាន់មុន ក្នុងនោះដែរក៏ឯកឧត្តម សោម ស៊ុន បានសំណូមឲ្យកងកម្លាំងទាំងអស់ សហការជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន ការពារទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ ដែលបានធ្វើសកម្មភាពអាកាប់រុករាន្ទព្រៃឈើដោយខុសច្បាប់។
ដោយ ប៊ុន រដ្ឋា

asset asset-2 asset-9 asset-4 asset-3