ពិធីសូត្រមន្តបង្សកូលឧទ្ទិសកុសល់ផលបុណ្យដល់វិញ្ញាណកន្ខយុទ្ធជនពលីសម័យសង្រ្គាមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

0

កំពង់ធំ. ដើម្បីដឹងគុណនូវគុណនបការះ ដល់វិញ្ញាណកន្ខអតីតយុទ្ឋជនដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ដើម្បីបុព្វ ហេតុជាតិ មាតុភូមិរួមចំណែកធ្វើឲ្យប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើនដូចបច្ចុប្បន្ននេះ ឯកឧត្តម. ឧត្តមសេនីយ៍ត្រី សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានដឹកនាំសហការីធ្វើពិធីសូត្រមន្ត បង្សកូល និងរាប់បាតឧទ្ទិសកុសលដល់អតីយុទ្ឋជននៅវិមានរំលឹកគុណយុទ្ឋជនពលី ស្ថិតនៅភូមិក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹសែន ខេត្តកំពង់ធំ ។image

ពិធីសូត្រមន្តបង្សកូល ត្រូវនិងថ្ងៃបិណ្ឌទី7 នៃរដូវបុណ្យភ្ជំបិណ្ឌ នៅព្រឹកថ្ងៃទី23-9-2016 ត្រូវបានចូលរួមយ៉ាងអធឹកអធ័ម ពីសំណាក់លោកយាយ លោកតា និងកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ត្រីសោម ស៊ុន បានមានប្រសាសន៍ថា ការប្រារព្វពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺក្នុងគោលបំណងរំលឹកគុណដល់យុទ្ឌជនដែលបានពលី ក្នុងសម័យសង្រ្គាម ដែលមានចិត្តអង់អាចក្លាហាន ពុះពារឥតស្តាយស្រណោះ ប្រយុទ្ឌជាមួយសត្រូវដើម្បី ជាតិមាតុភូមិ ដែលប្រជាជនទូទាំងប្រទេសនៅតែចងចាំដកជាប់ក្នុងបេះដូង ដោយមិនអាចបំភ្លេចបាន។image

ឯកឧត្តម សោម ស៊ុនបានបន្តថា ការប្រារព្វពិធីនេះឡើងមិនត្រឹមតែ ជាការរំលឹកគុណនោះទេ គឺជាការបណ្តុះនូវទំនាមទំលាប់តាមប្រពៃណីខ្មែរ ដល់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ឲ្យចង់ចាំនិងបន្តការប្រារព្វ ពិធីរំលឹកគុណទៅពីជំនាន់មួយទៅជំនាន់មួយ ដើម្បីឲ្យក្មេងជំនាន់ក្រោយដឹងពីគុណតំលៃរបស់យុទ្ធជនដែល បានពលីក្នុងសម័យសង្រ្គាម ។image

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរដល់កងកម្លាំង និងប្រជាពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្ន នូវទ្រព្យសម្បត្តិក្នុងពេលធ្វើបុណ្យតាមវត្តអារាម ជាពិសេសគឺភ្លើងធូបទាននៅតាមផ្ទះសំបែង ក្នុងពេលអុជធូបទានប្រារព្វពិធីសែនព្រេន អាចនិងឆាបឆេះបានប្រសិនបើ មានការធ្វេសប្រហែស និងសូមឲ្យជួយការពាេទាំងអស់គ្នា។

ដោយ ប៊ុនរដ្ឋា

image