បុរសម្នាក់ស្លាប់បាត់បង់ជីវិតខណៈពេលដែលស្រវឹងស្រាជោគហើយចុះបង់សំណាញ់ក្នុងប្រឡាយ

0

កំពង់ធំៈ មានមនុស្សជាច្រើននាក់ ត្រូវបានរងគ្រោះស្លាប់ ខណៈពេលដែលបានផឹកស្រា ហើយចុះងួតទឹក ចុះដកព្រលិត និងបង់ត្រីជាដើម បានធ្វើឲ្យលង់ទឹកស្លាប់ជាច្រើនករណីមកហើយ គឺបណ្តាលមកពីជាតិសុរា ខណៈពេលដែលចុះទឹកកំដៅឡើងដង្ហក់ បាត់បង់ការបញ្ជាផ្ទាល់ខ្លួន ដោយមិនអាចជួយខ្លួនឯងបានធ្វើឲ្យលង់ទឹកស្លាប់។photo_2016-09-23_11-03-46
ជាក់ស្តែងបុរសម្នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលដែលមានពិធីស្ទូចត្រី បង់សំណាញ់ហើយអាំងត្រីក្លែមជាបណ្តើរ ក្រោយមកបុរសឈ្មោះ អ៊ឹម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្រវឹងជោគហើយបានចុះបង់សំណាញ់ ក្រោយមកក៏លង់ទឹកស្លាប់ តែម្តងនៅវេលាម៉ោង ៩.៣០នាទី ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ នៅប្រឡាយខាងជើងភូមិវាលអំពិល។photo_2016-09-23_11-03-50
តាមប្រភពព័ត៌មាន ពីអ្នកបានឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្របពេលដែលពេល ទំនេរក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ក៏នាំគ្នា៥នាក់ទៅបង់សំណាញ់ ថែមទាំងភ្ជាប់ទៅមួយនូវ ស្រាបៀរ និងគ្រឿង សម្រាប់ផ្សំក្លែម ខណៈពេលដែលបង់ត្រីបានមួយសន្ទុះក្រោយមក ក៏បានត្រីយកមកដុតក្លែមបណ្តើរ ច្រៀងលេងបណ្តើរ ចំណែកជនរងគ្រោះឈ្មោះ អ៊ឹម សុផាត មានអាការៈស្រវឹងខ្លាំងជាងគេ ត្រូវបានមិត្តរួមកម្មវិធី ហាមមិនអោយចុះទឹក លុះស្ងាត់ជនរងគ្រោះក៏បាត់ពីវង់កម្មវិធី ក្រោយមកក៏បានឃើញលង់ទឹក ខណៈនេះ មិត្តភ័ក្កបាននាំគ្នាស្ទុះទៅជួយស្រង់ ដើម្បីសង្រ្គោះអាយុជីវិត តែជាអកុសល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ដោយ ប៊ុន រដ្ឋា

photo_2016-09-23_11-03-48