កម្លាំងអាវុធហត្ថស្រុកសន្ទុកឃាត់ខ្លួនជនសង្ស័យម្នាក់តាមដិការសាលាដំបូងខេត្តកំពង់ធំ

0

កំពង់ធំ បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពីបទចែកចាយនិងជួញដូរគ្រឿងញៀន នៅវេលាម៉ោង12និង40នាទីរសៀលថ្ងៃទី22ខែកញ្ញាឆ្នាំ2016 តាមដិការរបស់សាលាដំបូងខេត្តកំពង់ធំ ដែលបានអនុវត្តដិការដោយកម្លាំងអាវុធហត្ថស្រុកសន្ទុក នៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ៕image

ការឃាត់ខ្លួនជនសង្ស័យត្រូវបានធ្វើឡើង តាមដិការបង្គាប់លោក ឃនសុកល់ប្រធានតុលាការនិងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ពីបទចែកចាយថ្នាំញៀន តាមសុំណុំរឿងព្រហ្មទណ្ឌលេខ 439ចុះថ្ងៃទី06ខែមិថុនាឆ្នាំ2016 ដិកាសន្និដ្ឋានបញ្ជួនរឿងអោយស៊ើបសួរលេខ 1374 អក ចុះថ្ងៃទី06ខែមិថុនាឆ្នាំ2016របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ៕

image

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ជា សិលា ហៅខ្លា ភេទប្រុស អាយុ25ឆ្មាំទីលំនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្មស្រកសន្ទុក ខេត្តកំពង់ធំ ពិតជាបានជួញដូរនិងចែកចាយថ្នាំញៀនពិតប្រកដមែន ត្រូវបានឃាត់ខ្លួនរួមទាំង វត្ថុតាងមានថ្នាំញៀនមួយកញ្ចប់តូចទូរស័ព្ទដៃពីរគ្រឿង បច្ចុប្បនត្រូវនអាវុធហត្ថស្រុកសន្ទុកក៍សាងសុំុំណុំរឿងនិងបញ្ជូនជនសង្ស័យទៅបញ្ជាការអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការបញ្ជូនទៅតុលាការបន្ត។

ដោយ ប៊ុនរដ្ឋា