បើកម៉ូតូក្នុងល្បឿនលៀនទៅបុកនិងបង្គោលចំណាំងប្លាតបណ្តាលឲ្យស្លាប់ភ្លាម១នាក់និងរបួសធ្ងន់១នាក់

0

ខេត្តបន្ទាយមានជ័យបុរសវ័យក្មេង២នាក់ទំនងជាស្រវឹងបើកម៉ូតូនៅពេលព្រលឹបមេឃជិតងងឹតក្នុងល្បឿនលឿនស្រាប់តែបើកទៅបុកនិងបង្គោលចំណាំងប្លាតបណ្តាលឲ្យស្លាប់ភ្លាម១នាក់និងរបួសធ្ងន់១នាក់នៅវេលា ម៉ោង៥ល្ងាចជិតយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយជិះម៉ូតូទៅបុកបង្គោលចំណាំងផ្លាតដោយខ្លួនឯង។ លោកអនុសេនីយ៍ឯក ភឿកព្រហ្មបានបញ្ជាក់ទៀតថាមុនពេលកើតហេតុនោះមានម៉ូតូ១គ្រឿងម៉ាកMSX ពណ៌ក្រហម គ្មានស្លាកលេខ បើកដោយឈ្មោះ វ៉ា អីុ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យឌុបអ្នករួមដំណើរពីក្រោយឈ្មោះ ឈឹម ចិន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទំនងជាស្រវឹងបើកម៉ូតូក្នុងល្បឿនលឿនដោយមិនគិតហានិភ័យកើតឡើងឡើយលុះបើកមកដល់ចំណុចកើតហេតុក៏បានបើតទៅបុកនិងបង្កោលចំណាំងប្លាតបណ្តាលឲ្យអ្នកបើកបាក់ ក ស្លាប់ភ្លាមមួយរំពេចចំណែកអ្នករួមដំណើរបាក់ជើងរងរបួសធ្ងន់។លោកភឿកព្រហ្មបានបញ្ជាក់ទ់តថាក្រោយពីកើតហេតុរួចអ្នករងរបួសត្រូវបានរថយន្តស្នងការដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដើម្បីព្យាបាលនិងសង្គ្រោះជីវិត រីឯសពត្រូវបានសមិត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ចំណែកម៉ូតូនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីដោះស្រាយនៅពេលក្រោយ៕

ដោយឃិន គន្ធា

image