ក្មេងទំនើងបង្ហោះម៉ូតូបង្ករភាពរំខាននិងប៉ះពាល់សន្តិសុខ៦នាក់ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ

0

កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានជម្រុញឲ្យមន្រ្តីរាជអាវុធហត្ថគ្រប់ ស្រុក ក្រុង យកចិត្តទុកដាក់ ការពារសន្តិសុខ សណ្តាប់ ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងលុបបំបាត់ចោល នូវបញ្ហាក្មេងទំនើង និងចោរលួច ចោរប្លន់ និងមានកិច្ចសហការល្អរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ដើម្បីផ្តល់នូវព័ត៌មានក្នុងមូលដ្ឋាន។photo_2016-10-03_17-13-38
ជាក់ស្តែង ប្រជាពលរដ្ឋ បានផ្តល់នូវព័ត៌មានមួយ ស្តីពីក្មេងទំនើងជិត២០នាក់ បានធ្វើសកម្មភាពជិះម៉ូតូជិត ១០គ្រឿង បានបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៦ ថែមទាំងបំពងសំលេងទ្រហឹង ហោកញ្ច្រៀវ មិនតែប៉ុណ្ណោះក្មេងទំនើងទាំងនេះ បានធ្វើឲ្យមានការប៉ះពាល់ ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន ទើបមានការឯកភាព ពីលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំ បញ្ជារដោយលោកអនុសេនីយ៍ឯក មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ រួមទាំងមន្រ្តីក្រោមឳវាទ ចំនួន៦នាក់ ចុះប្រតិបត្តិការស្ទាក់ម៉ូតូក្មេងទំនើងទាំងនេះ តែក្មេងទំនើងបាននាំគ្នាបង្ហោះម៉ូតូរហូតមកដល់ ភូមិស្វាយ ឃុំកកោះ ស្រុកស្ទុក ទើបកម្លាំងស្ទាក់ចាប់បាន មួយចំនួន តែមួយចំនួនបានរត់គេចខ្លួនបាត់។
ក្មេងទំនើងដែលត្រូវបានឃាត់ខ្លួនមានចំនួន៦នាក់ ក្នុងនោះមានឈ្មោះ លឹម ម៉េងលី អាយុ ១៦ឆ្នាំ រស់នៅភូមិបឹងត្បូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី២ ហង្ស ផាន់ណូ អាយុ១៨ឆ្នាំ ទី៣រៀន ដានីន អាយុ១៧ឆ្នាំ ទី៤ យ៉ាន អារីយ៉ា អាយុ១៧ឆ្នាំ ទី៥ ឈឹង ឃួន អាយុ ១៧ឆ្នាំ ទី៦ ឈាន ចាន់ថា អាយុ១៧ឆ្នាំ អ្នកទាំងអស់រស់នៅឃុំជាមួយគ្នា ក្នុងនោះសមត្ថកិច្ចបានរឹបអូសយកបានម៉ូតូម៉ាក MSX ចំនួន៤គ្រឿង ទង់ជាតិចំនួន៣ផ្ទាំង ។
ប្រជាពលរដ្ឋមានសេចក្តីត្រេតអរ យ៉ាងខ្លាំងចំពោះចំណាត់ការ របស់កងកម្លាំងកងរាជអាវុធហត្ថ ដែលបាន បង្រ្កាបបញ្ហាក្មេងទំនើង ដែលតែងតែបង្ករភាពអសន្តិសុខ និងបង្ករភាពរំខានដល់ប្រជាពលរដ្ឋ និងសុំឲ្យបន្ត ការអនុវត្តជាប្រចាំដើម្បីលុបបំបាត់ក្មេងពាលទាំងនេះ ។
ដោយ ប៊ុនរដ្ឋាphoto_2016-10-03_17-13-35