ខេត្តកំពត ´កាលពីព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០១៦ មានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិលើកទី៤និងទី៥ លើការអនុវត្តអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើង ប្រឆាំងនឹងនារីភេទ ហៅថា(ស៉ី-ដ ) និងអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន-សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
សិក្ខាសាលានេះរៀបចំឡើងដោយក្រុមការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីហៅថា(ក.ជ.ក.ស) មានរយៈពេល២ថ្ងៃ មានសិក្ខាកាមចូលរួមជាមន្ត្រីនិងថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធចំនួន៣គឺមន្ទីកិច្ចការនារី មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតសម្បទា និងមន្ទីរការងារនិងបណ្ដុះបណ្ដាល វជ្ជាជីវៈមកពីបណ្ដារាជធានី ខេត្ត ចំនួន៧ មានរាជធានីភ្នំពេញ ខេត្តកំពត ,កែប, ព្រះសីហនុ , កោះកុង , កំពង់ស្ពឺ និងខេត្តកណ្ដាលសរុបចំនួន៥៥នាក់ក្នុងនោះស្រីចំនួន៤៥នាក់ ។ បន្ទាប់ពី ឯ.ឧ លី-សាវ៉េតអភិបាលរងខេត្ត បានមានមតិស្វាគមន៍
សម្ដែងមោទនភាពចំពោះលទ្ធផលរីកចំរើននៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត កន្លងមក ក្នុងការលើកកម្ពស់ស្ថានភាព តួនាទី និងឈានទៅលុបបំបាត់ភាពរើសអើងចំពោះ ស្រ្តីនៅក្នុងខេត្តកំពតរួចមក។ ឯ.ឧ ណាត-ប៊ុនរឿនរដ្ឋលេខាធិការ ក្រសួង អប់រំយុវជននិងកីឡា និងជាសមាជិក(ក.ជ.ក.ស) បានមានប្រសាសន៍ចាត់ទុកអង្គសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ គឺក្នុងគោលបំណងបង្កើនការយល់ដឹង លើលទ្ធផល របាយការណ៍ជាតិលើកទី៤និងទី៥ ដោយបានទទួលការអនុម័តពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៧ខែឧសភា
ឆ្នាំ២០១០ដើម្បីឲ្យអ្នកចូលរួមទាំងអស់ធ្វើការផ្សព្វផ្សាយបន្តនៅថ្នាក់ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់និងភូមិបន្តទៀត។ ឯ.ឧ ណាត-ប៊ុនរឿនក៏បានសម្ដែងមោទនភាពចំពោះអង្គសិក្ខាសាលានាពេលនេះផងដែរដែលបានបង្ហាញឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមកក្នុងការ លើកកម្ពស់ ស្ថានភាពតួនាទីស្ត្រី និងក្នុងការបង្ហាញនូវឆន្ទៈ ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពរើសអើងចំពោះ ស្ត្រីព្រមទាំងធានានូវការបង្កើនអត្រា នៃការចូលរួមរបស់ស្ត្រីជាអតិបរិមាក្នុងស្ថាប័នជាតិ តាំងពីថ្នាក់រហូតដល់ថ្នាក់ក្រោម
ជាតិ។ ឯ.ឧណាត-ប៊ុនរឿនក៏បានបន្តឲ្យដឹងទៀតថាក្នុងរយៈពេល៤អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន-សែន ជាប្រមុខ តែងបានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ សិទ្ធនិងការពារផលប្រយោជន៍នារីឲ្យជៀសផុតពីការរើសអើងគ្រប់រូបភាព ដោយចាត់វិធានការសមស្របនានា ដូចជារៀងរាល់ឆ្នាំ សម្ដេចតេជោហ៊ុនសែន តែងបានដាក់ចេញ នូវអនុសាសន៍ដ៏មានសារៈសំខាន់ មួយចំនួន នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់(ក.ជ.ក.ស) ក្នុងការអនុវត្តអនុសញ្ញាស៉ី-ដ ដែលតម្រូវ ឲ្យ ស្ថាប័ន នីតិប្បញ្ញតិ និងស្ថាប័ននីតិប្រតិបត្តិបន្តការគាំទ្រ ជម្រុញការអនុវត្តច្បាប់ នានា ឲ្យមានប្រសិទ្ធភាពជូនដល់នារីគ្រប់រូបនិងគ្រប់វិស័យថែមទៀតផងដែរ។
សូមជំរសបថា អនុសញ្ញាស៉ី-ដ គឺជាអនុសញ្ញាសិទ្ធមនុស្សមួយក្នុងចំណោមអានុសញ្ញាសិទ្ធមនុស្សនានា និងជាអនុសញ្ញាការពារសិទ្ធសមភាពរវាងនារីនិងបុរស ហើយកម្ពជាយើងក៏បានផ្ដល់សច្ចាប័ន លើពិធីសារតាមជម្រើស នៃអនុសញ្ញាស៉ី-ដ នៅថ្ងៃទី ១១ខែសីហាឆ្នាំ២០០៩ ហើយកម្ពជាយើងក៏បាន ក្លាយជារដ្ឋភាគីនៃអនុសញ្ញាស៉ី-ដ និងបានចុះហត្ថលេខាលើពិធីសារនេះនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ ២០០១។




































