ឃាតករសំលាប់នារីរងគ្រោះកាលពីថ្ងៃទី៣០ខែកញ្ញា ត្រូវបានចាប់ខ្លួន

0

ខេត្តមណ្ឌលគីរី៖ ពិតជាឈាមស្រែកស្បែកហៅមែន បន្ទាប់ពីឃាត់ខ្លួនជនដៃដល់ឈ្មោះទី តី ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាកាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៦នេះ ។ ដែលបានសំលាប់នារីរងគ្រោះកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៦ បញ្ជូនមកស្នងការរដ្ឋាននគរបានខេត្តមណ្ឌលគិរី ធ្វើការសួរសម្លើយបន្តជនដៃដល់រូបនេះ បានសារភាពថា ខ្លួនត្រូវជាប្អូនថ្លៃរបស់នារីរងគ្រោះ ហើយពេលដែលសំលាប់នារីរងគ្រោះមិនមែនមានតែខ្លួមម្នាក់ឯងនោះទេ គឺមានជនដៃដល់សាច់ថ្លៃខាងប្តីនារីរងគ្រោះម្នាក់ទៀត។photo_2016-10-05_16-22-32

មូលហេតុឈានដល់ការសំលាប់នារីរងគ្រោះ ដោយសារសុំស្រាផឹកមិនបាន ពីព្រោះខ្លួនដឹកថានារីរងគ្រោះបានយកស្រាចំនួន១លីត្រទៅលាក់ទុកនៅក្នុងព្រៃ ពេលនោះនារីរងគ្រោះមិនព្រមឲ្យ ហើយថែមទាំងបានជេប្រម៉ាតរឿងជំពាក់លុយផងនោះ ក៏ទ្រាំមិនបានក៏នាំគ្នាធ្វើសកម្មភាពដោយសំលាប់នារីរងគ្រោះតែម្តង។photo_2016-10-05_16-22-28

បន្ទាប់ពីជនដៃដល់បានសារភាពដូចខាងលើនេះ សមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចុះទៅចាប់ជនសង្ស័យម្នាក់ទៀត ដែលមានឈ្មោះ ខុម ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ មានស្រុកកំណើតភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពុងចាម ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ ហើយបានសារភាពថាខ្លួនពិតជាបានរួមគ្នាសំលាប់នារីរងគ្រោះមែន។ ការចុះឃាត់ខ្លួនជនសង្ស័យករណីឃាត់កម្មនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី ទទួលបន្ទុកខាងព្រហ្មទណ្ឌ។ក្រោយការឃាត់ខ្លួនទាំងពីរនាក់ជនល្មេីសត្រូវបានបញ្ជូនមកតុលាដេីម្បីកសាងសំនំុរឿងចាត់ការតាមច្បាប់។photo_2016-10-05_16-22-36 photo_2016-10-05_16-22-39-copy