កំពង់ធំៈ ដើម្បីបង្កើនសម្ព័ន្ឋភាពរវាងកងទ័ពសាធារណៈរដ្ឋសង្គមនិយមប្រជាជនវៀតណាម និងកងយោធពលខេរៈភូមិន្ទ ទាំងផ្នែកសន្តិសុខ និងផ្នែកសេដ្ឋកិច្ច នៅតាមបន្ទាត់ព្រំដែន រាជរដ្ឋាភិបាល បានយកចិត្តទុក ដាក់ និងជម្រុញឲ្យ កងកម្លាំងអាជ្ញាធរ សហការប្រតិបត្តិការជាមួយនិងប្រទេសជិតខាង ដើម្បីបង្កើនភាពជិត ស្និទនិងរួមគ្នាសហការការពារទប់ស្កាត់បទល្មើសផ្សេងៗនិងឲ្យមានការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ឋភាពរវាងខេត្តនិងខេត្ត។
ជាក់ស្តែងក្នុងថ្ងៃនេះផងដែរ បានប្រារព្វពិធីចុះហត្ថលេខា ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការ បន្តជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម នៅទីបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ដោយមានការចូលរួមជាអធិបតីភាពឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម សោម ស៊ុន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងលោក ជំទាវ ហ្វីញ ធីហាំង អភិបាលរងខេត្តប៊ិញភឿក ។
ឯកឧត្តម សោម ស៊ុន អនុប្រធានគណៈកម្មការជីករុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បានមានប្រសាសន៍ ពីសកម្មភាពជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតសម័យសង្រ្គាម នៅកម្ពុជា ក្នុងទសវត្យរ៍១៩៧០ លើទឹកដីខេត្តកំពង់ធំ ដំណាក់កាលទី១៥តំណាក់កាល និងចុះហត្ថលេខា សម្រាប់តំណាក់កាលទី១៦ ក្នុងឆ្នាំ២០១៦ និង២០១៧ របស់ក្រុមការងារអាជ្ញាធរខេត្តប៊ិញ ភឿក និងខេត្តកំពង់ធំ ជាមួយក្រុមK72 និងK70 យោធភូមិភាគទី៧ សាធារណៈរដ្ឋសង្គមនិយម វៀតណាម ចំនុចខ្សោយត្រូវបានលើកឡើងថា គឺបណ្តាលមកពីប្រជាពលរដ្ឋអ្នកស្គាល់ទីតាំងកប់អដិ្ឋធាតុ បានស្លាប់ ទីតាំងមានការឈូសឆាយអភិវឌ្ឍន៍ ប្រជាពលរដ្ឋខ្វះកិច្ចសហការដោយសារតែ គាត់ពុំបានយល់ពីគុណបំណាច់ជនពលីជីវតសម័យសង្រ្គាម ។
លោកជំទាវ ហ្វីញ ធីហាំង អភិបាលរងខេត្តប៊ិញភឿក បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ ការពារសុវត្តិភាព និងសម្រួលដល់កងកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីរុករកអដិ្ឋធាតុ នាំទៅប្រារព្វពិធីបុណ្យតាមប្រពៃណី នៅប្រទេសកំណើត ហើយសង្ឃឹមថាកិច្ចសហការ រវាងប្រទេសទំាងពីរ ប្រជាជនទាំងពីរ ។
ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះកងទ័ពប្រជាជនវៀតណាម និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានកិច្ចសហការល្អ និងសង្ឃឹមថាខេត្តទាំងពីរក៏ដូចជាខេត្តទូទាំងប្រទេស និងមានចំណងមិត្តភាពល្អ បើទោះបីជាការងាររុករកអដិ្ឋធាតុបានគ្រប់តាមការកំណត់ ក៏ដោយក៏ចំណងមិត្តភាពនៅតែផ្សារភ្ជាប់ជានិច្ច ក្នុងនោះប្រជាពលរដ្ឋខ្មែរក៏បានជួយដល់ប្រជាជនវៀតណាមក្នុងឆ្នាំ១៩៧០ ចំណែកកងទ័ពវៀតណាមក៏បានជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆ្នាំ១៩៧៩ តែប្រជាពលរដ្ឋខ្មែរក៏មិនអាចបំភ្លេចគុណបំណាច់ដ៏ធំធេងដែលបានជួយរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចពីសេចក្តីស្លាប់ ក្នុងបនក្បត់ប្រល័យពូជសាសន៍ប៉ុលពត និងសុំឲ្យចំណងសាមគ្គីរវាងប្រទេសទាំងពីជាយូរអង្វែងតទៅទៀត។
ដោយ ប៊ុន រដ្ឋា




































