កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយ បានកើតឡើងបណ្តាលអោយ យាយតា ពីនាក់ប្តីប្រពន្ឋត្រូវបាន ស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់បាក់ជើងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ កាលពីវេលាម៉ោង ១១.៤០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦ នៅចំនុចមុខវត្តក្រវ៉ា ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មាន មុនពេលកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលត្រូវបានគេស្គាលឈ្មោះ លឹម រ៉ូន អាយុ៦០ និងលោកតាឈ្មោះ ប្រាក់ រិទ្ធ អាយុ ៥៨ឆ្នាំ រស់នៅភូមិពង្រលីង ឃុំក្រវ៉ា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនរងគ្រោះមានកូនចំនួន៤នាក់ បានមកធ្វើបុណ្យនៅវត្តក្រវ៉ា ក្រោយពីបានធ្វើបុណ្យដាក់ទានសព្វគ្រប់ ក៏នាំគ្នាពីនាក់យាយ តា ធ្វើដំណើរត្រឡប់មកផ្ទះវិញ លុះចេញពីក្លោងទ្វាវត្តក្រវ៉ាឆ្លងដល់បាន ប្រមាណ៦ម៉ែត្រ ក៏ស្រប បេលដែលរថយន្តកូរ៉េ ក្បាលពណ៌ខៀវ ទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A-1774 បានបុកយ៉ាងពេញទំហឹង អូសជាង៥ម៉ែត្រ បណ្តាលឲ្យលោកយាយ លឹម រ៉ូន ស្លាប់នៅក្រោមឡាន ជាមួយនឹងម៉ូតូត្រូវរថយន្តកីនខ្ទេច ជាប់នឹងកង់ឡាន ចំណែកលោកតា ប្រាក់ រិទ្ធត្រូវបាក់ជើង នឹងដៃរួមទាំងរាងកាយ របួសធ្ងន់ ។
ក្រោយពីកើតហេតុ តែកុងរថយន្តឃើញសភាពការមិនស្រួល ក៏បានដាក់មេប្រូច បាត់ស្រមោល ព្រមទាំង បានបន្សល់រថយន្តនៅកន្លែងកើតហេតុ ទើបពុំបានស្គាល់អត្តសញ្ញាណម្ចាស់រថតន្ត តែខណៈនេះសមត្ថកិច្ច កំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកជនបង្ករហេតុមកផ្តន្ទាទោសតាមច្បាប់ ខណៈពេលដែលបើកបរក្នុង ស្ថានភាពប្រមាថបង្ករឲ្យមានមនុស្សស្លាប់។
ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ូលិសចរាចរណ៍ បានធ្វើកំណត់ហេតុ រួចបានប្រគល់សាកសពជូនសាច់ញាត់ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា





































