ក្មេងស្រី​អាយុ​១៧​ឆ្នាំ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​រំលោភ​ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ

0

 

សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមន៍ម្នាក់បានដើរទៅបេះផ្លែសៅម៉ៅ នៅក្នុងព្រៃ ក៏ប្រទៈឃើញសាកសពនារីវ័យក្មេងម្នាក់ដេកស្លាប់ទាំងខ្លួនអាក្រាតកាយ ហើយបានមករាយការណ៍ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុក ហេតុការភ្ញាក់ផ្អើល នេះបានកើតឡើងនៅ14523275_343140746037571_8516859031699064179_nថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃសហគមន៍ ភូមិស្រែធ្នង ឃុំដំដែក ស្រុកសុទ្រនិគម ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ភឹង ចន្ដារ៉េត ស្នងការរង ជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលពត័មានកម្លាំងសមត្ថកិច្ចចម្រុះ បានចុះពិនិត្យសាកសព និងធ្វើកោសល្យវិច្ឆ័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានជនមិនស្គាលមុខរំលោភ ហើយសម្លាប់ដោយយកអាវរឹតករ ជនរងគ្រោះមានឈ្មោះ ស៊ីវ សុធារី ហៅក្រិល អាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានជនមិនស្គាលមុខរំលោភ ហើយសម្លាប់ សាកសពមានសភាពហើម និងក្លឹនស្អុយបន្តិច។
តាមការរៀបរាប់ពីក្រុមគ្រួសារបានឲ្យ ដឹងថា កូនស្រីគាត់បានបាត់ពីផ្ទះនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយមិនដឹងមូលហេតុ លុះដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក៏បានទទួលដំណឹងថា កូនរបស់គាត់ត្រូវបានជនមិនស្គាល់មុខសម្លាប់។
បន្ទាប់ពីបានធ្វើកោសល្យវិច្ឆ័យ និងធ្វើកំណត់ហេតុរួចមកសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនល្មើស ត្រូវបានលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ចាត់ឲ្យកម្លាំងសមត្ថកិច្ចនគរបាលពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវ ដើម្បីឈានទៅឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ ប៊ុនរិទ្ធី14716096_343140696037576_8640293192691423955_n 14650575_343140596037586_21399092066855048_n 14523275_343140746037571_8516859031699064179_n