កំពង់ធំៈ ប៉ូលិសចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំ ផឹកស្រាស្រវឹងជោគ បើករថយន្តចូលនិងរថយន្ត ដឹកស្រាបៀរ អាន់ឆ័របុកបណ្តាលឲ្យស្លាប់២នាក់ យ៉ាងអាណោចអាធ័ម និង៣នាក់បន្ថែមទៀតរងរបួស កាលពីម៉ោង១៨និង២០នាទីយប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រ លេខ១៨៩- ១៩០ ក្នុងភូមិបល្ល័ង្គ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រវាងរថយន្ដកាម៉ារីហាយព្រីតបុកនិងរថយន្ដហ៊ីយ៉ាន់ដាយ ។
សមត្ថកិច្ចនគរបាលចរាចណ៍ស្រុកកំពង់ស្វាយបានអោយដឹងថា រថយន្ដម៉ាក់កាម៉ារី ហាយព្រីត ពណ៍ទឹកមាស ពាក់ផ្លាស្លាកលេខ ភ្នំពេញ 2I-1200 បានបុកជាមួយរថយន្ដហ៊ីយ៉ានដាយ២,៥តោនពណ៍ក្រហមដឹកស្រាបៀរអាន់ឆ័រ ពាក់ផ្លាក់លេខ ភ្នំពេញ 3D-2075 ខណះពេលដែលមន្រ្ដីនគរបាលទាំង២នាក់បើកបរ ក្នុងស្ថានភាពស្រវឹងជោគ ដែលត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ផឹកស្រាតាំងពីព្រឹក រហូតដល់ល្ងាច ហើយមកបើក បរ ដោយមិនអាចបញ្ជានូវគ្រឿងយន្តបាន ក៏រ៉េចង្កូតចូលខាងស្តាំរបស់អតិភាព រថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យបុករួចចូលក្រោមឡាន បណ្តាលឲ្យស្លាប់ ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ឈ្មោះរិទ្ធកញ្ញា ជាមន្រ្តីប៉ូលិសចរាចរណ៍ ជាអ្នកបើកបរភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ កំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងអ្នករួមដំណើរឈ្មោះ ជាសំណាងបាន(ស្លាប់នៅនិងកន្លែងកើតហេតុ) ទាំង២នាក់ជាមន្រ្ដីនគរបាលចរាចរណ៍ នៃស្នងការនគរបាល ខេត្តកំពង់ធំ ។
ចំណែកអ្នកបើកបររថយន្ដហ៊ីយ៉ាន់ដាយដឹកស្រាបៀរអាន់ឆ័រ មកពីស្រុកស្ទោង បានក្រឡាប់ផ្ងារជើងនិងរបួសមនុស្ស៣នាក់ ទី១ មានឈ្មោះ គុជ សុវ័ន្ដរ៉ា ភេទប្រុស រស់នៅស្រុកសន្ទុក ទី២ ឈ្មោះឆឺយ សុភ័ក្រ ភេទប្រុស រស់នៅក្រុងស្ទឹងសែន ទី៣ ឈ្មោះ ផេង គង់ ភេទប្រុស រស់នៅស្រុកកំពង់ស្វាយចំណែកតៃកុង ក្រោយពីឃើញហេតុការណ៍មិនស្រួលក៏រត់គិចខ្លួនបានស្រមោល អ្នកទាំងអស់ ជាកម្មករធ្វើការនៅជាមួយក្រុមហ៊ុនស្រាបៀរ លោក សួន រីណា ប្រធានការិយាល័យទេសចរណ៍ នៃស្នងការនគរបាល ខេត្តកំពង់ធំ ។
ក្រោយពីរកើតហេតុសមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យនិង វាស់វែងធ្វើកំណត់ហេតុនិងស្ទូចរថយន្ដយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ប៊ុន រដ្ឋា




































