អ្នកបើកបរម៉ូតូម្នាក់ស្លាប់ដោយសាររថយន្ដហ្វតរបស់ក្រុមហ៊ុនឡាវីតាដឹកអ្នកដំណើរបុក

0

កំពង់ធំៈ បុរសម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅនឹងកន្លែង ដែលបានបង្ករដោយ រថយន្ដហ្វតរបស់ក្រុមហ៊ុន ឡាវីតា ដឹកអ្នកដំណើរ លើផ្លូវជាតិលេខ០៦ត្រង់ចំណុចភូមិ អូសួរស្ដី ឃុំបារាយណ៌ ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីវេលាម៉ោង1និង10នាទីថ្ងៃត្រង់ ថ្ងៃទី25 ខែតុលា ឆ្នាំ2016។
យោងតាម ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាកហ្វតបើកក្នុងល្បឿនលឿនដូចព្យុះ ដោយមិន ខ្វល់ពីមហានិភ័យរបស់ប្រជាពលរដ្ឋនោះទេ គឺធ្វើយ៉ាងណាឲ្យតែគេទាន់ម៉ោង ដែលបានតំម្រូវឲ្យរថយន្តទៅដល់គោលដៅ តែបើមានករណីបុកមនុស្សស្លាប់ គឺសំអាងទៅលើក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលខុសត្រូវ ទើបបានជា មិនសូវជាខ្វល់ពីជីវិតមនុស្សនោះទេ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីមកហើយ ។photo_2016-10-25_15-17-21-copy-copy
ជាក់ស្តែងហេតុការណ៍នេះ បានបើកបរក្នុងល្បឿនហួសពីច្បាប់កំណត់ បានជ្រុលទៅបុកនឹង អ្នកជិះម៉ូតូឆ្លងកាត់ផ្លូវពីលិចទៅកើត បុកអូសម៉ូតូប្រវែង ១៥ម៉ែត្របណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សៀន រស់នៅភូមិចាន់ល្ហង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកម៉ូតូម៉ាកYAMAHA ពណ៍ខ្មៅគ្មានស្លាកលេខ ចំណែក អ្នកបើកបររថយន្ដហ្វតពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Y0751 ឃើញសភាពមិនស្រួលក៏ចុះរត់គេចខ្លួនបាត់ស្រមោល តាមទំលាប់។photo_2016-10-25_15-17-16-copy
ប្រជាពលរដ្ឋបានសំណូមពរ ឲ្យរាជរដ្ឋាភិបាល ក៏ដូចជាស្នងការដ្ឋានខេត្តកំពង់ធំ ជួយរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងដាក់វិន័យឲ្យធ្ងន់ ចំពោះក្រុមហ៊ុនដឹកជញ្ជូនណា ប្រព្រឹត្តខុសនិងច្បាប់ បើកបរមិនគោរពច្បាប់ មិនមានវិន័យ ព្រមទាំងបើកបរជើងគ្នា បង្ករឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនឡាវីតា តៃកុងឡានមួយចំនួនតូចគ្មានសីលធម៌ ក្នុងការបើកបរ បង្ករឲ្យមនុស្សស្លាប់ ជាច្រើនមកហើយ ។
ដោយ ប៊ុន រដ្ឋាphoto_2016-10-25_15-17-10photo_2016-10-25_15-17-00