បុរសម្នាក់បាត់ខ្លួន២ថ្ងៃពេលឃើញក្លាយជាសពហើមអណ្តែតទឹក

0

ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសម្នាក់ មានសភាពហើមស្ងុយរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតមកទើរជាប់និងដើមកំប្លោកក្នុងទន្លេ នៅវេលាម៉ោង៤និង៤៥នាទីរសៀ លថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចព្រែកតាហូ ស្ថិតនៅក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានមកត្រួតពិនិត្យ រកក្រុមគ្រួសារ។
ប្រជាពលរដ្ឋជាអ្នកឃើញសាកសពមុនគេបានអោយដឹងថា៖ នៅម៉ោងខាងលើ ពួកគាត់បានធ្វើដំណើរតាមទូកកាត់ព្រែកនេះ ពេលមកដល់កន្លែងដែលមានដើមកំប្លោកច្រើន ក៏ស្រាប់តែប្រទះឃើញសាកសពបុរសខាងលើអណ្តែតតាមទឹកហូរមកទើរនៅទីនោះ ។ឃើញដូចនេះ ពួកគាត់បានយកខ្សែមកចងសពជាប់និងមែកឈើកុំអោយអណ្តែតបន្តទៀត រួចក៏ប្រញ្រាប់រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដែរ ដើម្បីអោយចុះមកពិនិត្យ សាកសព។
លុះព្រឹកឡើងថ្ងៃទី២៤ ខែតុលា សមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យទៅលើសាកសព ហើយបានសន្និដ្ឋានថា សាកសពបុរសរូបនេះពុំមានស្លាកស្នាមអ្វីនោះទេ ហើយការស្លាប់របស់បុរសនេះ អាចបណ្តាលមកពីធ្លាក់ទឹកលង់ស្លាប់ គ្មានអ្នកដឹង។ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណ សពបុរសខាងលើនេះមានឈ្មោះ យួន យ៉េន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិសុវង់ ឃុំតាជេស ស្រុកកំពង់ត្រឡាច និងបានទាក់ទងហៅក្រុមគ្រួសារមកទទួលយកសពបុរសខាងលើនេះ ទៅធ្វើបុណ្យតាមប្រពៃណី ។
ក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចថា៖សពបុរសរូបនេះ បានបាត់ពីផ្ទះចំនួន២ថ្ងៃហើយ មិនដឹងថា ដើរទៅទីណានោះទេ ហើយ បុរសនេះកាលនៅរស់ចូលចិត្តផឹកស្រាស្ទើតតែវង្វេងស្មារតីអស់ទៅហើយ។ រឿងដែលបណ្តាលអោយបុរសនេះស្លាប់ អាចមកពីគាត់ផឹកស្រាស្រវឹង រួចដើរធ្លាក់ទឹកលង់តែម្នាក់ឯងគ្មានអ្នកណាដឹង ទើបបណ្តាលអោយមានគ្រោះថ្នាក់ស្លាប់បែបនេះ៕e3-1