ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

0

ស្ទឹងត្រែង៖  ខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែងដឹកនាំកម្លាំងចម្រុះរួមមានវរសេនាតូច៤២៣ នគរបាលប៉ុស្ត៍វរការពារព្រំដែន១០១ឆ្មាំទន្លេ និងបរិស្ថានុរក្ស ចុះប្រតិបត្តិការ បង្ក្រាបបទល្មើនេសាទទ្រង់ទ្រាយធំនិងជាលើកទី៣ចាប់ពីថ្ងៃទី២៣-២៤ខែតុលាឆ្នាំ២០១៦នៅចំនុអូរឡាស់ស្ថិតក្នុងឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង និងបានធ្វើការដកហូតសម្ភារនេសាទខុសច្បាប់ជាច្រើនទៀតប្រភេទ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ខេត្តស្ទឹងត្រែងជាប្រភពត្រីមេពូជដ៏សំខាន់ហើយជាកន្លែងបង្កកំណើតរបស់ពូជត្រីជាច្រើនប្រភេទដែលនាំទៅផ្នែកខាងក្រោមនៃទន្លេមេគង្គនិងទន្លេសាបដូចជា-ត្រី ផ្សោត- ត្រីប៉ាស៊ីអ៊ី- ត្រីត្រសក់ -ត្រីគលរាំង- ត្រីខ្លា- ត្រីរមាស -ត្រីត្រចៀកដំរីជាដើម។ល។14813588_1752554411675688_677751174_n14794088_1752554755008987_1724405147_n
លោកបញ្ជាក់ទៀតថា៖ ខណ្ឌរដ្ឋបាលជលផលខេត្ត បានធ្វើការផ្សព្វផ្សាយ និងជូនដំណឹង ហើយកំលាំងចំរុះ បានធ្វើការចុះល្បាតនៅតាមដងទន្លេ អន្លុងអភិរក្យសត្វផ្សោត ជាញឹកញាប់ដើម្បីការពារពូជត្រីសំខាន់ៗ តែជនសង្ស័យនៅតែមានឪកាស ក្នុងការប្រព្រឹត្តបទល្មើសខុសច្បាប់ពេលដែលសមត្ថកិច្ចឆកល្វែងម្តងម្កាល។
លោកបន្តថាការចុះបង្ក្រាបទីតាំងប្រើឧបករណ៍នេសាទខុសច្បាប់ខាងលើ សមត្ថកិច្ចចម្រុះបានបង្ក្រាបរឹបអូសចំនួន៤ទីតាំង ដាយចំនួន៤មាត់ ស្មើនិងប្រវែង៩០ម៉ែត្រ ខ្សែពួរ៤ដុំប្រវែង២១០ម៉ែត្រ គោមបំភ្លឺចំនួន៣ លបស្បៃមុងប្រវែង៩,៥ម៉ែត្រ និងកៅឡាក់១គ្រឿង បង្គោល៨០ដើម។ ចំណែកឯជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចចេញចាប់ប្រផាត់ប្រភីង តែត្រូវរត់គេចខ្លួនបាត់់អស់ ។
លោកនាយខណ្ឌបានបន្តឲ្យដឹងទៀតថាជនល្មើសដែលលបលួចប្រើឧបករណ៍ខុសច្បាប់ពួកគេតែងតែធ្វើនៅពេលយប់ ហើយពេលថ្ងៃពួកគេបានដកដាយចេញវិញ ដើម្បីកុំឲ្យសមត្ថកិច្ចចាប់អារម្មណ៏ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមសមត្ថកិច្ចជំនាញខិតខំប្រឹងប្រែង ចុះបង្ក្រាបបទល្មើសនេសាទខាងលើឲ្យទាល់តែបាន ។ចំណែកវត្ថុតាងបទល្មើសមួយចំនួន ត្រូវបានបំផ្លាញចោល និងមួយចំនួនបានបញ្ជូនមករក្សាទុកនៅខណ្ឌជលផល។
ប្រជាពលរដ្ឋបានសំដែងការគាំទ្រចំពោះសកម្មភាពចុះល្បាតនេះ ពួកគាត់សុំឱ្យសមត្ថកិច្ចចុះបង្ក្រាបឱ្យបានញឹកញាប់ ធ្វើឱ្យជនល្មើសក៏ខ្លាចរអារខ្លះដែរ តែសូមស្នើឲ្យកំលាំងល្បាតនេះចុះល្បាតនៅពេលយប់ផង ពីព្រោះជនខិលខូចទាំងនោះ ច្រើនលួចប្រើប្រាស់ ឧបករណ៏នេសាទខុសច្បាប់នេះនៅពេលយប់៕