ដោយ អួង វឹង
កំពត-ស្រុកទឹកឈូ ៖ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១០:០០នាទី បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ។ ឃាត់ខ្លួនបានចំនួន ០២នាក់ ស្រីចំនួន ០១នាក់ និងដកហូតបានថ្នាំញៀនបានចំនួន ០២កញ្ចប់តូច ។ ជនសង្ស័យទី១ ឈ្មោះ គិត ហុកគាន ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅខណ្ឌចំការមន រាជធានីភ្នំពេញ និងទី២ ឈ្មោះ ថេង ដេត ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បច្ចុប្បន្នជនសង្ស័យទាំងពីរកំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕




































