មន្ត្រី​រាជការក្នុងខេត្តមណ្ឌលគិរីមានប្រតិកម្មយ៉ាង​ខ្លាំងទៅ លេី​ ម្ចាស់​ អាខោន​ ហ្វេសបុក​ ឈ្មោះថា​ អេឡិច​ ចិន្ទ្រា​ 

0

មណ្ឌលគិរី ៖ ដោយយ៉ោងតាមប្រភពពត៌មានពីលោក គ្រុយ ឌីណា (Kruy Dina) បានបង្ហោះជាសាធារណៈនៅក្នងបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២៥នេះ គាត់បានលេីកយកមូលហេតុពីរឿង អាខោនមួយ ឈ្មោះថា អេឡិច សូមតាមដានអត្ថន័យនៃខ្លឹមសារទាំងស្រុងៈអាខោន លោក Kruy Dina ខ្ញុំសូមបកស្រាយចំពោះអាខោនហ្វេសប៊ូករបស់ អេឡិច ចន្ទ្រា ចំរូបភាពរថយន្តកែឆ្នៃដែលគ្មានឈើគឺអេឡិចបានបង្ហោះនៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៥ម្ដងរួចហើយ ហើយរូបភាពរថយន្តកែឆ្នៃដែលមានឈើគឺគេបានបង្ហោះកាលពីថ្ងៃទី២៣សីហាឆ្នាំ២០១៥ម្ដងរួចមកដែរ ដូចឆ្នេះខ្ញុំសូមអះអាងថាជាការបំភ្លើសគ្មានការពិតព្រោះពេលនោះលោកឧត្តមសេនិយ៍ត្រី តូច យ៉ុនមិនទាន់ឡើងជាស្នងការគរបាលខេត្តនៅឡេីយទេ(សូមចូលមើលរូបភាពក្នុងអាខោនរបស់អេឡិច និងពិនឹត្យអោយបានដឹងច្បាស់)។photo_2016-10-25_21-02-15

បេីតាមលោកស្នងការខេត្តមណ្ឌលគិរី លោក តូច យ៉ុន បានប្រាប់ភ្ងាក់ងារសារពត៌មានយេីងអោយដឹងដែរថា លោកនឹងចាត់វិធានការទៅលេីម្ចាស់អាខោនដែលជាជន អានាមិកដែលបានសសេរនៅលេី បណ្ដាញសង្គម មួយឈ្មោះ អេឡិចចិន្ទ្រា ដែលបានយកឈ្មោះថ្នាក់ដឹកនាំក្នុងខេត្តដូចជា លោក អភិបាលខេត្ត ស្វាយ សំអ៊ាង មកបង្ខូចកេរ្តិឈ្មោះយ៉ាងចាស់ដៃ ដែល គ្មានប្រភពច្បាស់លាស់ណាមួយឡេីយ នេះជាហេតុដែលធ្វីអោយអ្នកតាមដានពត៌មានការយល់ច្រឡំទៅលេីរូបលោក នឹងមន្ត្រីថ្នាក់ដឹកនាំផ្សេងៗផងដែរ។photo_2016-10-25_21-02-19