មណ្ឌលគិរី៖ ប្រជា សហគមន៍ រ៉ែ មាស ក្នុងភូមិ ពូ ទុង ឃុំ ចុង ផ្លាស់ ស្រុក កែវ សីមា ជាង ៥០០ នាក់ នាំគ្នា ផ្តិតមេដៃ ស្នើសុំ កិច្ច អន្តរាគមន៍ ពី រាជរដ្ឋាភិបាល ដើម្បី ឲ្យ ជួយ ពួកគាត់ អាច ប្រក បរបរ ជីក រក រ៉ែ តាម គ្រួសារ ជាធម្មតា ខណៈ ប្រជាជន ក្នុង តំបន់ ខាងលើ គឺ ពឹងផ្អែក
ទាំងស្រុង ទៅលើ មុខរបរ ជីក មាស ដោយសារ ស្ថានភាព ដី នៅ ទីនោះ មិនអាច បង្ករ បង្កើន ផលដំណាំ បាន ។
ក្នុង លិខិត ដែល ក្រុម សហគមន៍ សិប្បកម្ម រ៉ែ មាស បាន ស្នើសុំ រួមជាមួយ ស្នាម មេដៃ ចំនួន ៥២៧ នាក់ បាន ឲ្យ ដឹងថា តំបន់ សហគម ន៏ រ៉ែ មាស ចុង ផ្លាស់ ជា តំបន់ ដែល ពួក ខ្ញុំ រស់នៅ និង ប្រកបមុខរបរ ធ្វើ រ៉ែ មាស តាមបែប បុរាណ លក្ខណៈ គ្រួសារ តាំងពី ឆ្នាំ ១៩៨៨ មក ម្លេះ ។
សេចក្តី ក្នុង លិខិត បាន បន្តថា រហូតដល់ ឆ្នាំ ២០១៥ ទើប ក្រសួង រ៉ែ និង ថាមពល ផ្តល់ សិ ទ្ឋ ស្របច្បាប់ លើ ការធ្វើ អាជីវកម្ម រ៉ែ មាស ( ទ្រង់ទ្រាយ តូច ) ដល់ សហគមន៍ សិប្បករ រ៉ែ ចុង ផ្លាស់ យើងខ្ញុំ ដោយ កំណត់ ជម្រៅ មិន ឲ្យ លើសពី ២០ ម៉ែត្រ ។ ប៉ុន្តែ រយៈពេល មួយឆ្នាំ ជាង មកនេះ ក្រោយពី ពួកយើងខ្ញុំ អនុវត្តន៍ តាម ការកំណត់ ជម្រៅ មិន ឲ្យ លើស ២០ ម៉ែត្រ គឺ ពុំ ទទួលបាន ទិន្នផល រ៉ែ នោះទេ ។
លោក សាន់ ដា រិ ទ្ឋ ប្រធាន មន្ទីរ រ៉ែ និង ថាមពលខេត្តបានឲ្យដឹងថាដើម្បី គ្រប់គ្រង ការធ្វើ អាជីវកម្ម រ៉ែ មាស បែប អនាធិបតេយ្យ ក្រសួង សម្រេច ឲ្យ មន្ទីរ រៀបចំ ចងក្រង ជា សហគមន៍ សិប្បករ រ៉ែ មាស ដើម្បី មាន ភាព ងាយ ស្រួយ ដល់ បងប្អូន ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន អាច ប្រកប របរ រក រ៉ែ បាន ស្របច្បាប់ ។
លោកក៏បានប្រតិកម្មដែរថា លោកក៏ មិនព្រងើយកន្តើយ អនុញ្ញាត ឲ្យ ជនខិលខូច អាច បន្លំ យក ច្បាប់ ដែល ក្រសួង ចេញ ឲ្យ ទៅធ្វើ អាជីវកម្ម ខុស កិច្ចសន្យា ដែរ ដោយ មន្ទីរជំនាញ តែង បាន ចុះ ត្រួតពិនិត្យ និង តាមដាន ជាប់ ជាប្រចាំ ។
ការស្នើសុំរបស់ប្រជាសហគមន៍ រ៉ែ មាស ក្នុងស្រុកកែវសីមា ដែលមានដាក់ជូនទៅ ខុទ្ទកាល័យ សម្តេច តេ ជោ និង ក្រសួង រ៉ែ និង ថាមពល កាលពី ថ្ងៃទី ១៦ សីហា ២០១៦ កន្លងទៅរហូតមកដល់រសៀល ថ្ងៃទី ២៥ តុលា ២០១៦ គេនៅមិនទាន់ ទទួលបានការឆ្លើយតប ណាមួយមន្ត្រី រដ្ឋាភិបាល ចំពោះ ប្រជាពលរដ្ឋ នៅ ឃុំ ចុង ផ្លាស់ នោះ នៅឡើយ ទេ ៕



































