ពីធីបំពាក់ឋានន្តរសក្កិជូននាយទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រសាសន៍ ផ្តាំផ្ញើរដល់នាយទាហានទាំងអស់ ដែលទើបតែត្រូវបាន បំពាក់ជូន ឋានន្តរសក្កិ ក្នុងថ្ងៃនេះត្រូវ ខិតខំបំពេញតួនាទីនិងភារៈកិច្ចរបស់ខ្លួន ដែលអង្គភាពបានប្រគល់ ដើម្បីពង្រឹង បន្ថែមសមត្ថភាព មានបទពិសោធការងារដើម្បី បន្តយកទទួលឋានន្តរសក្កិខ្ពស់ជាងនេះថែមទៀត ក៏ដូចជាបង្កើននូវសមត្ថភាព តួនាទី របស់ខ្លួន សម្រាប់ផ្លាស់ប្តូរភារៈកិច្ចស្នងរៀមច្បងជំនាន់មុន ដែលត្រូវបានចូលនិវន្តជាបន្តបន្ទាប់នាពេលខាងមុខនេះ ។

ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធី ពីធីបំពាក់ឋានន្តរសក្កិជូននាយទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ៦៩រូប ថ្នាក់អនុសេនីយ៍ ដែលទើបទទួលបានសេចក្តីសម្រេច តែងតាំងឋានន្តរសក្កិថ្មី ដែលត្រូវបានចាត់ធ្វើឡើង នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងគណៈ ប្រតិភូជាច្រើនរូប ។
ដើម្បីឆ្លើយតបទៅនឹង សកម្មភាពនៃភារកិច្ច របស់យោធិន គូបផ្សំនិងសមត្ថភាព សីលធម៌ ការគោរពវិន័យ ការងារ បទបញ្ជាអង្គភាព ក៏ដូចជាបទពិសោធន៍ ក្នុងការបំពេញភារកិច្ចនិងស្នាដៃ យោធិនត្រូវបានសម្រេចតែតាំងមុខងារ តួនាទី តម្លើងឋានន្តរសក្កិ ជាបន្តបន្ទាប់ នៃមុខតំណែងដែលមានរបស់អង្គភាពនីមួយៗ ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយឆ្លងតាមការវិវត្តន៍ បែ្រប្រួលរបស់ប្រទេសជាតិ កងយោ ធពលខេមរភូមិន្ទបានធ្វើការកែទម្រង់បន្តបន្ទាប់តាមកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាសន៍ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើភាពរ៉ឹងមាំក្នុងវិស័យការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានមាន ប្រសាសន៍ថា ឯករាជ ស្ថេរភាព សន្តិភាព នៅកម្ពុជាយើង មិនទុកឲ្យជនអគ្គតិណាបំផ្លាញបានទេ យើង ត្រូវត្រៀមខ្លួនជាស្រេច ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខជូនប្រជាពលរដ្ឋ និងសូមឲ្យនាយទាហាន ដែលទើបតែទទួលឋានន្តរសក្កិថ្មី ខិតខំបំពេញភារៈកិច្ច គោរពវិន័យ សិក្សរៀនសូត្របន្ថែម នូវមុខវិជ្ជាផ្សេងៗ និងពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុង ដោយមិនត្រូវយករឿងផ្ទៃក្នុងទៅធ្វើការបង្ហោះផ្សព្វផ្សាយ ក្នុងប្រព័ន្ឋហ្វេសបុក ដោយការមើលងាយប្រមាថរាជរដ្ឋាភិបាលជាដាច់ខាត ព្រោះយើងជាកងយោធណលខេមរភូមិន្ទ មិនត្រូវជឿពាក្យឃោសនា បោកបញ្ឆោតពីសំណាក់ពួកព្យាយាមបំបែកបំបាក់រដ្ឋាភិបាលនេះទេ ។
ដោយ ប៊ុន រដ្ឋា