មនុស្សស្រីណាក៏ចង់បានបបូរមាត់ដែលមានភាពស្រស់ស្អាត មិនស្រអប់ ស្ងួត ប្រេះចេញឈាន ឬឆ្លងមេរោគនោះទេ។ បបូរមាត់ស៊ិចស៊ី មិនមែនពឹងផ្អែកទៅការលាបផលិតផលឲ្យបបូរមាត់ពណ៌ក្រហមនោះទេ អ្នកត្រូវដឹងពីរបៀបតុបតែងបបុរមាត់ឲ្យបានសមស្រប
ទើបប្រសើរ។
រក្សាបបូរមាត់ឲ្យបានស្អាត
បបូរមាត់គ្មានក្រពេញបញ្ចេញជាតិខ្លាញ់ក្រោមស្បែកនោះទេ ដូច្នេះវាងាយនឹងស្ងួត ហើយងាយនឹងធ្វើឲ្យបបូរមាត់ប្រេះ ហេតុនេះអ្នកត្រូវលាបក្រមួនបន្ថែមជាញឹកញាប់ ដើម្បីឲ្យបបូរមាត់មានសំណើម។ មនុស្សមួយចំនួនមានបបូរមាត់ដែលងាយជួបនឹងគ្រោះថ្នាក់ នៅពេលអាកាសធាតុប្រែប្រួលក្លាយជាត្រជាក់ បបូរមាត់នឹងរីកធំ ឈឺឬអាចនឹងប្រេះហើយចេញឈាម។ ដើម្បីព្យាបាលស្ថានភាពនេះ ដំបូងបង្អស់ អ្នកគួរផឹកទឹកឲ្យបានគ្រប់គ្រាន់ ហើយនឹងទទួលទានអាហារល្អសម្រាប់សុខភាពស្បែកដូចជា សណ្តែកសៀង ឈូក ទំពាំងបាយជូរស្ងួត ស្ត្រប៊ឺរី ស្ករ ផ្លែឈើមួយចំនួនដូចជាផ្លែខ្នុរ ម្នាស់ ក្រូច ល្ហុង… ផ្លែឈើទាំងនេះអាចជួយឲ្យស្បែកអ្នកស្អាត និងវីតាមីនដែលផ្តល់ទៅឲ្យរាងកាយ និងមានសារធាតុចាំបាច់ជួយដល់បបូរមាត់។
បបូរមាត់ស្រស់ស្អាត ល្អឥតខ្ចោះគឺជាក្តីសុបិន្តនៃសុភាពនារីគ្រប់រូប
អ្នកគួរតែប្រើក្រែមដើម្បីឲ្យបបូរមាត់មានសំណើម ធ្វើការផ្លាស់ប្តូរ និងការពារពីផលប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅ។ អ្នកគួរជ្រើសរើសក្រែមធ្វើឲ្យបបូរមាត់មានសំណើមដែលមានគុណភាពខ្ពស់ ចៀសវាងប្រើផលិតផលដែលមានក្លិនទឹកអប់ពីព្រោះវាមានផ្ទុកនូវសារធាតុគីមីមិនចាំបាច់។ ប្រសិនបើអ្នកចេញទៅខាងក្រៅ អ្នកគួរតែជ្រើសរើសយកក្រែមលាបបបូរមាត់ការពារពន្លឺព្រះអាទិត្យ និងការពារបបូរមាត់ពីធាតុវិទ្យុសកម្ម។ ពិតណាស់ អ្នកត្រូវចៀសវាងការលិតបបូរមាត់ ផឹកកាហ្វេ ពីព្រោះវាអាចបណ្តាលឲ្យស្បែកស្ងួត ហើយរឹង ងាយនឹងប្រេះចេញឈាម។ អ្នកគួរតែមានទម្លាប់ខាំបបូរមាត់ ព្រោះវាអាចជួយពីផលប៉ះពាល់របស់បរិស្ថាន តែអាចផ្តល់ផលប៉ះពាល់ដល់ធ្មេញប្រសិនបើអ្នកខាំបបូរមាត់ច្រើនលើកច្រើនដងក្នុងរយៈពេលយូរ។ ប្រសិនបើអាច អ្នកគួរតែលាបក្រែមទឹកឃ្មុំបន្តិចរៀងរាល់ល្ងាចរយៈពេល ២០ នាទីដើម្បីជួយឲ្យបបូរមាត់ទន់។
តុបតែងបបូរមាត់ឲមានភាពស៊ិចស៊ី
ដំបូងអ្នកមិនគួរលាបម្សៅស្តើងលើស្រទាប់បបូរមាត់មុនពេលដាក់ពណ៌ក្រែមលើបបូរមាត់នោះទេ។ នេះនឹងជួយឲ្យពណ៌ក្រែមជាប់លើបបូរមាត់បានលឿន។ ប្រសិនបើអ្នកចូលចិត្តដាក់ក្រែមពីលើគែមបបូរមាត់ អ្នកគួរតែប្រើក្រែមពណ៌ដើម្បីធ្វើឲ្យបបូរមាត់មើលទៅស្អាត។ ប្រសិនបើអ្នកមានបបូរមាត់ស្តើងពេក ត្រូវប្រើក្រែមលាបពីលើគែមបបូរមាត់ឲ្យបានស្តើង ហើយប្រើក្រែមដែលមានពណ៌ភ្លឺ ខ្មៅ ចៀសវាងការប្រើក្រែមពណ៌ឆើត។ បបូរមាត់ស្តើងរលោងគួរតែប្រើក្រែមលាបឲ្យពេញតែម្តង។ ប្រសិនបើអ្នកមានបបូរមាត់ក្រាស់ពេកក្រោយពីអ្នកគូរបបូរមាត់រួច ត្រូវគូរលើគែមបបូរមាត់ខាងក្នុងដើម្បីជួយឲ្យបបូរមាត់មើលទៅតូច។ បន្ទាប់មកប្រើជក់ដើម្បីឲ្យក្រែមរលោង។ ក្រោយមកទៀតប្រើក្រដាសជូតមាត់ជូតលើគែមបបូរមាត់ដែលហៀរក្រែមចេញ។
ធ្វើលំហាត់ប្រាណលើបបូរមាត់
ចង់ឲ្យបបូរមាត់កាន់តែមានភាពស៊ិចស៊ីមែនទេ អ្នកក៏ត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីឲ្យមាត់សមនឹងមុខ ធ្វើឲ្យបបូរមាត់មានភាពស្រស់ស្អាត។ បិទមាត់ឲ្យជិត ដកដង្ហើមឲ្យវែងៗ និងធ្វើមាត់ឲ្យប៉ោង ដកដង្ហើមយឺតៗ ធ្វើបែបនេះចំនួន ២០ ដង៕