ឯកឧត្តម ចម ប្រសិទ្ធ ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​ចុះបញ្ជី​ឧស្សាហកម្ម​និង​សិប្បកម្ម​ខ្នាតតូច​និង​មធ្យម​

ខេត្ត​ស្ទឹងត្រែង​៖​ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហក ម្ម​និង​សិ​ប្ប កម្ម បា ន​ជំ រុញ ឲ្យមាន​ការចុះបញ្ជីរោង​ឧស្សាហ​កម្ម​និង​សិប្បកម្ម​ខ្នាតតូច​និង​មធ្យម​នៅក្នុង​ខេត្តស្ទឹងត្រែង​ឲ្យបាន​គ្រប់គ្នា​។​

​ឯកឧត្តម​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​តែងតាំង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​កាលពី​រសៀល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលា​ខេត្តស្ទឹងត្រែង​។​
​លោក និន សួស្តី ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ដែល​ទើប​តែងតាំង​ថ្មី​បាន​និយាយថា បច្ចុប្បន្ន​សិប្បកម្ម​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ពុំទាន់​បាន​ចុះ​ក្នុង​បញ្ជី​ឲ្យបាន​គ្រាប់គ្រាន់​ទេ រូបលោក​និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ​ឲ្យបាន​ជោគជ័យ​ក្នុង​ពេល​ខាង​មុខនេះ​។​
​ក្នុង​ឧិ​កាសនោះ​ដែរ​ឯ​ឧត្តម ចម ប្រសិទ្ធ ក៏​បាន​ណែនាំ​ប្រធាន​មន្ទីរ​ទាំងពីរ​គឺ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល និង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ត្រូវ​សហការ​គ្នា​ធ្វើការ​ឲ្យបាន​ល្អ ពីព្រោះ​ថា​យើង​ធ្វើ​ការងារ​ក្នុង​មន្ទីរ​ជាមួយគ្នា​អស់​ពេល​ជា​យូរណាស់​មកហើយ គ្រាន់​តែ​ពេល​នេះ​រដ្ឋាភិបាល​បាន​បំបែក​ក្រសួង​ជា​ពីរ​ចេញ​ពី​គ្នា​ប៉ុណ្ណោះ​។​
​ឯកឧត្តម​បាន​សំណូមពរ​ដល់​ប្រធាន​មន្ទីរ​ចាស់​ត្រូវ​ជួយ​ចែក​កន្លែង​ការងារ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ដើម្បី​បំពេញ​ការ​ការឲ្យបាន​ល្អផង កុំ​មាន​ការប្រកាន់​ឬ​ចែក​បក្ស​គ្នា ថ្វី​ត្បិត​ពេលនេះ​ត្រូវបាន​ចែក​រដ្ឋមន្ត្រី​ជា​ពីរ​ក៏​ដោយ  ក៏ប៉ុន្តែ​ផលប្រយោជន៏​ធំ​នោះ​គឺ​ជាតិ​ទាំងមូល​៕​

1