ខ្សែបម្រើរបស់ក្លិបឆ្មាខ្មៅ Sunderland គឺកីឡាករ Sebastian Larsson បានឈានដល់កិច្ចព្រមព្រៀង ចុះកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំជាមួយក្លិប ។
កីឡាករវ័យ ២៨ ឆ្នាំដែលចូលលេងឲ្យក្លិបឆ្មាខ្មៅបាន៤១ប្រកួតកាលពីរដូវកាលមុនរូបនេះនឹងត្រូវបន្តលេង នៅទឹកដី Stadium of Light រហូតដល់
ឆ្នាំ ២០១៧ ។
Larsson ប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំពេញចិត្តនឹងចុះកិច្ចសន្យាថ្មីជាមួយក្លិបហើយខ្ញុំមានអារម្មណ៍ថា ក្លិបនេះកំពុងតែដើរទៅរកទិសដៅដ៏ត្រឹមត្រូវមួយ” ។
Larsson បាននិយាយឲ្យដឹងទៀតថា “ខ្ញុំរីករាយជីវិតនៅ Sunderland ហើយខ្ញុំកំពុងសម្លឹងទៅរករដូវកាល ក្រោយ ដើម្បីជួយក្លិបឲ្យទទួលបានលទ្ធផលល្អជាងនេះ” ។
គួររម្លឹកឡើងវិញថា កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានផ្លាស់មក Sunderland ក្រោយពេលចាកចេញពី Birmingham City ក្នុងឆ្នាំ ២០១១ ៕