ខ្សែបម្រើក្លិបកាំភ្លើងធំ Arsenal កីឡាករ Santi Cazorla បានលើកឡើងថា គាត់ចង់ឃើញកីឡាករ Cesc Fabregas វិលត្រឡប់មកលេងឲ្យក្លិបនេះនៅរដូវកាលក្រោយ ។
អនាគតរបស់ Fabregas ត្រូវបានគេតាមដានយ៉ាងខ្លាំងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះស្របពេលដែលរូបគេ មានទំនាក់ទំនងលើការផ្លាស់ទៅកាន់ក្លិបមួយចំនួនដូចជា Liverpool, Chelsea និង Manchester City ជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Cazorla មានសង្ឃឹមថា គាត់ Fabregas នឹងវិលត្រឡប់មកទឹកដី Emirates វិញ ។
Cazorla ប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំគិតថា គាត់អាចផ្លាស់ទៅ Chelsea ប៉ុន្តែខ្ញុំចង់ឲ្យគាត់វិលមក Arsenal ព្រោះគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយក្លិបត្រូវការគាត់” ។
គួរបញ្ជាក់ថា ទាំង Cazorla និង Fabregas គឺនឹងត្រូវធ្វើដំណើរជាមួយក្រុមគោជល់អេស្ប៉ាញឆ្ពោះទៅកាន់ ប្រទេសប្រេស៊ីលដើម្បីធ្វើការប្រកួតការពារតំណែងជើងឯក World Cup ៕