កម្លាំង​វរ​សេនា​តូច ៣៧៥ ឈរជើង​លើ​ភ្នំ​តាថាវ បាន​ដើរ​ល្បាត​តាម​បណ្តា​ចំណុច​នីមួយៗ ខណៈ​សកម្មភាព​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា​

​នាយទាហាន ពលទាហាន​នៅក្នុង​វរ​សេនា​តូច​៣៧៥ ដែល​មាន​កតាព្វកិច្ច ឈរជើង​ការពារ​បូរណភាព​ទឹកដី​នៅ​ជួរ​មុខ​ទឹស​ប្រាសាទព្រះវិហារស្ថិ​ត​នៅ​លើ​ចំនុចភ្នាំ​ថាវ ទោះបីជា​សកម្មភាព​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា .​ថៃ នាពេលនេះ​មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា​ក៍​ពិតមែន ក៍​ប៉ុន្តែ​

នាយទាហាន ពលទាហាន​ទាំងអស់ នៅតែ​មាន​ការ​មមាញឹក ក្នុង​ការដើរ​ល្បាត ត្រួតពិនិត្យ និង​ស្តាប់​សភាព​ការ​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នោះ​ត្រួវបាន​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា សំអាត​លេណដ្ឋាន ដោះ​លៀង​អាវុធ យោធភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ជាសវៀង​សកម្មភាព​ទាំងឡាយណា​ដែល​បង្ករ​អោយ​មាន​ការប្រឈមមុខ​ដាក់​គ្នា​ដោយ​អាវុធ ។​
               ស្របពេល​ដែល​សកម្មភាព​ព្រំដែន​កម្ពុជា .​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា លោក​វរសេនីយ៍ទោ សៀ​រ រឿន មេបញ្ជាការ​វរ​សេនា​តូ​៣៧៥ ចំនុះ​ឱ្យ​កងពលតូច​អន្តរាគមន៍​លេខ​០៧ និង​ដោយ​មាន​ការចង្អុលបង្ហាញ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​០៣ ជាពិសេស​នោះ​គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន និង​លោក​ជា​ទាវ​គតិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​តែងតែ​បាន​យកចិត្តទុកដាក់​គិត​សុខ​ទុក ការជួប​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព ក្នុង​ការជួយ​ឧបត្ថម្ភ​អ្វីៗ គ្រប់បែប យ៉ាង មិន​ថា​នៅ​កន្លែង​ណា ទីណា​នោះ​ទេ ។ ជាពិសេស​នៅ​ក្នុង​ថ្ងៃនេះ​លោក​វរសេនីយ៍ឯក​សៀ​រ រឿន មេបញ្ជាការ​វរ​សេនា​តូច​៣៧៥ បាន​បូកសរុប​លទ្ធផល​ការងារ​ដែល​អង្គភាព​ស​ម្រេច​បាន​ដើមឆ្នាំ​២០១៤ បាន​ចែក​ដី​កសិកម្ម​ជូន​ដល់​គ្រួសារ​ទ័ព​ចំនួន​៣៦៥​ហិច​តា ក្នុង​០១​គ្រួសារ​បាន​០១​ហិច​តា ជួយ​ភ្ជួររ​ដីឡូ​គ្រួសារទ័ព​និង​ដីកសិ​ក​ម្មសរុប​៧៧​ហិច​តា  ភ្ជួរ​ដី​ពូន​កូន​ស្វាយ​ក្នុង​ទីបញ្ជាការ​បាន​ចំនួន ៣​លើក​ស្មើ​និង​១០៥​ហិច​តា  ជួសជុលផ្ទះ​បាន​ចំនួន​១​ខ្នង ទំហំ​៣x៤​ម  ធ្វើ​តុ​ហូបបាយ​បាន​ចំនួន​០២​ទំហំ​១x២ ស្តា​លេនដ្ឋាន​ចល័ត​បាន​ប្រវែង​២៥៨៣​ម ស្តា​លេនដ្ឋាន​អក្សរ​អា​បេតុង​បាន​ចំនួន​២២​កន្លែង ស្តា​លេនដ្ឋាន​អក្សរ​អា​ឈើ​បាន​ចំនួន ១២​កន្លែង ស្តា​លេនដ្ឋាន​អក្សរ​អ៊ុយ​បេតុង​បាន ចំនួន ៥​កន្លែង​ត្រួស​សំអាត​ជំវិញ​ទីតាំង​បាន​ទំហំ​៨២៥x១២៥០​មណ ត្រួសផ្លូវ​ទូ​យោ​ទឹកបាន​ប្រវែង ១x២០០​ម ដឹក​ទឹក​ដាក់​តាម​ចំណុច​កំពស់​បាន​ចំនួន​២១​ជើង​ស្មើ​៦៧០០០​លីត្រ កសាង​ផ្ទះ​ស្នាក់​នៅ​បន្ថែម​សរុប​ទាំងចាស់​ទាំងថ្មី​បាន​ចំនួន​១៧៦​ខ្នង កាត់​អង្កន់​ដី​កសិកម្ម​បាន​ចំនួន​២២៧​ហិច​តា ត្រួស​សំអាត​ដី​ឡូ​ផ្ទះ​បាន​ចំនួន​២៤៨​ប្លង់ ជីក​អណ្តូង​ដៃ​បាន​ចំនួន​០៨​កន្លែង អារឈើ​សំរាប់​កសាង​លំនៅដ្ឋាន​បាន​ចំនួន ១២​ម៉ែត្រគូប បាញ់ថ្នាំ​ស្មៅ​បាន​ចំនួន​១២​ហិច​តា ព្រោះ​ស្រួវ​បាន​ចំនួន​១៨​ហិច​តា និង​កំពុង​ព្រោះ​បន្តទៀត ចិញ្ចឹម​មាន់​បាន​ចំនួន​២៥៥៩​ក្បាល ចិញ្ចឹម​ទា​បាន​ចំនួន​៣៧០​ក្បាល ចិញ្ចឹម​គោ បាន​ចំនួន​២០​ក្បាល ចិញ្ចឹម​ជ្រូក​បាន​១៣៤​ក្បាល ចិញ្ចឹម​ក្របី​បាន​១៨​ក្បាល ព្រោះ​សណ្តែកបាយ​បាន​ចំនួន​១,៥​ហិច​តា ដាំតំឡូង​មី ដាំ​ចេក ដាំ​ល្ពៅ​និង​តំណាំ​បន្លែបង្ការ គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ទៀត សំរាប់​ដោះស្រាយ​នៅក្នុង​អង្គភាព  ៕​

1 2 3 5