កិច្ចប្រជុំវាយតម្លៃលទ្ធផលនិងលើកទិសដៅអនុវត្តបន្តរបស់សមាគមអតីតយុទ្ធជនកម្ពុជា

0

កំពង់ធំ. សម្តេចតេជោ ហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានជម្រុញឲ្យគ្រប់ថ្នាក់ គ្រប់ផ្នែក ខិតខំអនុវត្តដោយយកចិត្តទុកដាក់ សកម្មភាព ស. អ. ក. ដោយធ្វើបច្ចុប្បន្នភាពសមាជិក ជាយុទ្ធនាការតាមបណ្តារាជធានី ទាំង២៥ខេត្តក្រុង ដែលជួបផលលំបាក អ្នកក្រីក្រ អ្ន្មកមានដីអត់ផ្ទះ អ្នកមានផ្ទះមិនសមរម្យ អ្នកអត់ទាំងដី អត់ទាំងផ្ទះ អ្នករស់នៅលើដីសាធារណះ នៅក្នុងមូលដ្ឋាន សមាគមត្រូវពិនិត្យ និងដោះស្រាយជូនបងimageប្អូន ។

ក្រោយពីក្រុមការងារសមាគមអតីតយុទ្ធជនតាមបណ្តាស្រុក ក្រុង បានធ្វើសេចក្តីរាយការណ៍ ពីលទ្ធផល ការងារដែលបានអនុវត្ត ជាមួយនិងសមាជិកអតីតយុទ្ធជន នូវចំនុចខ្លាំង និងចំនុចខ្សោយ បានបញ្ចាក់ពីសកម្មភាពការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពក្រលំបាក ដែលជាអំណោយសម្តេចតេជោ បានចំនួន១០ខ្នងផ្ទះ ក្នុងនោះមានឯកឧត្តមអភិបាលខេត្ត និងសម្បុរសជននានាបានសាងសង់ផ្ទះចំនួន៧ខ្នងបន្ថែមទៀត ដោយចំណាយវិការសរុបទាំង១៧ខ្នងផ្ទះ ចំនួន ៧៤៥៩៣៩០០រៀល ពិធីនេះត្រូវបានធ្វើឡើងក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០១៦image

ឯកឧត្តម. សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានជម្រុញអោយសមាជិកសមាគម គ្រប់មូលដ្ឋាន ត្រូវចុះពិនិត្យនិងសង្កេតការណ៍ ពីជីវភាពនិងការរស់នៅរបស់អតីតយុទ្ធជន ដោយការសួរសុខទុក្ខ ពីសុខភាព ពីការស់នៅ ចូលរួមក្នុងសកម្មភាពគ្រួសារអតីតយុទ្ធជន ដូចជាពិធីបុណ្យ ពិធីមង្គលការ និងពិធីផ្សេងៗ ដោយការចូលរួមត្រេតអរ ដោយឧបត្ថម្ភ ថវិកា និងសម្ភារះ ដើម្បីបង្កើនភាពជិតស្និទ្ធជាមួយអតីតយុទ្ធជន ដោយពុំរើសរអើង ការអនុវត្តកន្លងមកនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកទាល់ក្រ៩៥នាក់ ក្រីក្រ៧១ មានដីអត់ផ្ទះ៧១ អត់ដី អត់ផ្ទះ ៩៥ រស់នៅលើដីសាធារណះ ១៦ សមាជិកមានអាយុ ១៧ឆ្នាំមាន ៧៥២នាក់ ១៨ឆ្នាំមាន៩៧៧៨នាក់ បុគ្គលទាំងនេះអាចជួយសម្តេចតេជោ ក្នុងការដណ្តើម ក្នុងការបោះឆ្នោតនាឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។image
ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ចំពោះការបើកប្រាក់មរណះសង្រ្គោះ ត្រូវចុះបើកឲ្យបានទាន់ពេល វេលាដល់ដៃគ្រួសារសព ក្នុងរយះពេល៧ថ្ងៃ តាមរយះក្រុមការងារសមាគម ខេត្តស្រុកក្រុង ជាមួយអាជ្ញាធរដើម្បីបង្ហាញច្បាស់ពូការយកចិត្តទុកដាក់ ការផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ និងចូលរួមមរណះទុក្ខដល់គ្រួសារសព ដោយមិនទុកអោយជំពាក់ប្រាក់សពដូចមុនឡើយ ក្រុមការងារសមាកមត្រូវផ្តល់លេខទូរស័ព្ទទៅវិញទៅមកដល់អតីតយុទ្ធជននិងក្រុមគ្រួសារ ។

ដោយ ប៊ុន រដ្ឋា.