អង្គការ​ជប៉ុន​(JICA)​ដែល​មាន​គំរោង​ជូ​យ​ស្តារ​បឹង​ព្រែក​ទប់​ទំនងជា​ជា​ត្រូវ​បញ្ឈប់​វិញ ដោយសារ​តែ​ភាពស្មុកស្មាញ​កា​រំលោភបំពាន​ដី​ជំវិញ​បឹង​

​ខេត្ត​ព្រះសីហនុ​៖​យោងតាម​ប្រភព​ពត៏មាន​ពីរ​មន្ត្រី​មន្ទី​ឧស្សាហក​ម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ឲ្យដឹង​ថា​អង្គការ​ជប៉ុន​(JICA)​ដែល​បាន​សិក្សា​អំពី​គំរោង​ស្តារ​បឹង​ព្រែ​ទប់​អាង​ស្តុប​ទឹកស្អាត​រូចរាល់​អស់​ហើយ​និង​រង​ចាំតែ​ធ្វើ​សកម្មភាព​ស្តារ​នោះ​ទំ​នង់​ជា​ត្រូវ​ផ្អាក​វិញ​ហើយ​បើសិនជា​

ភាពស្មុកស្មាញ​នៅ​ជុំវិញ​បឹង​មិន​មាន​ការដោះស្រាយ​ច្បាស់លាស់​ទេ​នោះ​ពីព្រោះ​អ្វី​ដែល​កំពង់​កើតមាន​ឡើង​បែប​អនាធិបតេយ្យ​ក្នុង​តំបន់​បឹង​ព្រែក​ទប់​នេះ​វា​ជា​ផលប៉ះពាល់​ដល់​គំរោង​ស្តារ​បឹង​។​ប្រភព​ពត៏មាន​ដ៍ដែល​បាន​បន្តទៀតថា​គោលដៅ​នែ​កា​ស្តារ​បឹង​ព្រែក​ទប់​ឡើង​វិញ​របស់​អង្គការ​ជប៉ុន​(JICA)​នេះ​គឺ​ចង់​រក្សា​ការពា​របឹង​ព្រែក​ទប់​ឲ្យបាន​គង់វង្យ​យូរអង្វែង​សំរាប់​ការផ្គត់ផ្គង់​ទឹក​ស្អាត​ប្រើប្រាស់​ប្រជាពលរដ្ឋ​ទូទៅ​រស់នៅ​ក្នុង​ក្រុង​.​ខេត្ត​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​អ​នា​គត់​ហើយ​គំរោង​នេះ​អង្គការ​ជប៉ុន​(JICA)​គេ​បាន​សិក្សា​លំអិត​រូ​ច​ហើយ​ស្តីពីរ​ផលប៉ះពាល់​អនាម័យ​និង​បរិស្ថាន​និង​មិន​អនុញាត្តិ​ឲ្យមាន​ការរស់នៅ​សង់​ផ្ទះសំបែ​ង​ជុំវិញ​ម៉ាត់​បឹង​ប៉ុន្តែរ​សំរាប់​ពេល​នេះ​ដី​នៅ​ជុំវិញ​បឹង​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ចេញ​បណ្ណ័កម្មសិទ្ធិ​កាន់កាប់អ​ស់​ទៅ​ហើយ​វា​ផ្ទុយ​ទៅ​និង​គំរោង​ដែល​បាន​សិក្សារ​គីត​ទុកជាមុន​ដូចនេះ​ផែនការ​ស្ថារ​បឹង​ព្រែក​ទប់​របស់​អង្គការ​ជប៉ុន​(JICA)​ទំនងជា​ត្រូវ​ផ្អាក​វិញ​។​
.​គូ​របរ​លិកឡើង​វិញ​ផង​ដែរ​ថាប្រ​វត្តនែ​បឹង​ព្រែក​ទប់​នេះ​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ទាំងមូល​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ន​ណាក៍​គេ​ស្គាល់​ន​ណាក៍​គេ​ដឹង​ដែរ​អំពីរ​សវ​តា​បឹង​ស្តុប​ទឹកស្អាត​ព្រែក​ទប់​ពីរ​ព្រោះថា​បឹង​មួយ​នេះ​បាន​ផ្តល់​ទឹកស្អាត​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​តាំងពីរ​សម័យ​ជីដូន​ជីតា​របស់​ពូកគេ​មក​ម្លេះ​។​ហើយ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​គ្រប់រូប​ចង់ចាំ​បំផុត​គ្មាន​ថ្ងៃ​បំភ្លេច​នោះ​គឺ​នៅ​ទី​២៨​ឧសភា​ឆ្នាំ​២០០៥​ជំនន់​លោក​សា​ហាក់​នៅ​ជា​អភិបាលក្រុង​ព្រះសីហនុ​រាល់​សំណង់​អនាធិបតេយ្យ​តូច​ធំ​ដែល​សាងសង់​រំលោភ​បំពាន​លើ​ដី​បឹង​និង​ដី​ចំណី​បឹង​ព្រែក​ទប់​(​ក្រៅ​ពី​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​ដែល​ភាគច្រើន​ជា​គ្រូ​សារ​មន្ត្រី​អង្គភាព​រដ្ឋាក​ទឹក​នោះ​)​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​ដាក់​បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោកសាយ​ហាក់ជា​ចៅហ្វាយក្រុង​វាយ​កំទេចចោល​អស់​គ្មាន​សល់​ដោយ​គេ​សង្កេតឃើញថា​រាល់​សំណង់​អនាធិបតេយ្យ​ទាំងនោះ​ភាគច្រើន​ជា​សំណង់​រឹងមាំ​របស់​អ្នកមាន​លុយ​មាន​អំណាច​បុណ្យ​សក្ក័​ធំ​ទាំងអស់​។​រាល់​ចំ​ណាត​ការ​ដ៍​មាន​ប្រសិទ្ធិភាព​របស់​សម្តេច​តេជោ​នាពេលនោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុ​ង​.​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នៅ​ភាព​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ម្នាក់ៗ​បាន​នៅ​ចងចាំ​ទិដ្ធភាព​កា​វាយ​កំទេចចោល​សំណង់​អនាធិបតេយ្យ​ដែល​មាន​នៅ​ជុំវិញ​បឹង​គ្មាន​ថ្ងៃ​ដែល​អាច​បំផ្លេច​បាន​នោះឡើយ​។​
.​ប៉ុន្តែរ​គូរឲ្យ​សោកស្តាយ​សំរាប់​អណ្ណត្តិ​នែ​ការគ្រប់គ្រង​ថ្នាក់​ដឹកនាំ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០១២.២០១៤​នេះ​បឹង​ព្រែក​ទប់​ត្រូវបាន​គេ​ឃុបឃិត​គ្នា​បែប​លក្ខណៈ​ប្រពន្ធ័​ប្រើ​គ្រប់​វិធីសាស្ត្រ​ភូតកុហក់​ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​យក​ប្រជាពលរដ្ឋ​រស់នៅ​ជិត​វត្ត​ឥ​ត្ត​ញ្ញាណ​និង​ជិត​អង្គភាព​រដ្ឋាករទឹក​ចំនូ​ន​៥១​គ្រូ​សារ​មក​ធ្វើជា​ខែលរ​ហូត​បាន​សម្រេច​ដូច​បំណង​ដល់​សព្វថ្ងៃ​។​ហើយ​អ្វី​ដែល​គូរឲ្យគត់សំគាល់​នោះគឺ​ដី​តំបន់​ដែល​សម្តេច​នាយករដ្ឋមន្ត្រី​បញ្ជារ​ឲ្យ​លោកសាយ​ហាក់​វាយ​កំទេច​ចោល​នោះ​ឥឡូវ​ដី​តំបន់​នោះ​បាន​ត្រូវ​គេ​ពុះ​ច្រៀក​ចែកគ្នា​កាន់កាប់​និង​ចេញ​ប្លង់​កម្មសិទ្ធិ​អស់​ទៅហើយ​គ្មាន​សល់​កន្លែង​ណា​នោះទេ​ក្រោម​ការដឹកនាំ​របស់​លោក​ស្បាង​សារ៉ាត​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​។​ប៉ុន្តែរ​ទោះជា​យ៉ាងណា​ក៍ដោយ​សំរាប់​លោកឈិត​សុខុន​ដែល​ជា​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ជុំវិញ​បញ្ហា​នេះ​លោក​កំពង់ធ្វើការ​ពិនត្យឡើងវិញ​ដោយ​បាន​បង្កើតគណៈក​ម្មការ​ចំរុះ​ចុះទៅ​ពិនិត្យ​ជាក់ស្តែង​រូច​ធ្វើរ​បាយ​ការផ្ញើរ​ទៅ​ក្រ​សូង​មហា​ផៃ​ឲ្យ​ជ្រាប់​ដើម្បី​ធ្វើ​ការសម្រេច​ឡើង​វី​ញ​។​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខេត្ត​សីហ​យ​នុ​សង្ឃឹម​ថា​ក្រសូង​មហាផ្ទៃ​និង​ផ្តល់​ភាព​យុត្តិធម៏​ដល់​បឹង​ព្រែក​ទប់​វិញ​ដើម្បី​ទុក​សំរាប់​ផ្គត់ផ្គង់​ទឹក​ស្អាត់​ប្រើប្រាស់​ទៅ​ថ្ងៃអ​នាគត់​៕​កោះ​ពស់​(​រូបភាព​ការ​វាយ​កំទេច​ចោល​សំណង់​អនាធិបតេយ្យ​ជំនន់​លោក​សាយ​ហាក់​និង​សកម្មភាព​ចុះ​ទៅ​និត្យ​ឡើ​វិញ​ពីរ​សំណាក់​លោក​ចៅហ្វាខេត្ត​ថ្មី ឈិត សុខុន​៕​

_____ 1