តាមបណ្តោយផ្លូវជាតិលេខ6ផ្លូវភ្លោះសែនស្អាតល្អពេកក្រៃ លំអរដោយសំរាមតាមដងផ្លូវ 

0

កំពង់ចាម៖ បណ្តោយផ្លូវជាតិលេខ6ភ្លោះល្អស្អាត អមដោយសម្រាមសងខាងផ្លូវផ្លូវ តិលេខ 6ភ្លោះល្អស្អាត សួនច្បារកណ្តាលជាផ្លូវទីមួយរបស់ខ្មែរ ក៍ប៉ុន្តែអមសងខាងផ្លូវនេះ គិតចេញពី ផ្សារផ្អាវ ស្រុកបាធាយ រហូតដល់ រង្វង់មូលស្គន់មុខសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម បែរជាសម្រាមហោះហើយព្រោងព្រាត។

សម្រាមសំបូរតាមបណ្តោយផ្លូវនេះ សម្រាប់បង្អួតភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនា តំបន់អង្គរ ខេត្តសៀមរាប នោះ ត្រូវបានពលរដ្ឋរស់នៅ អមសងខាងផ្លូវនិយាយថា អ្នកពង្រាយសម្រាម ទី1អ្នកផ្សារផ្អាវ ល្ងាចៗឡើងយកសម្រាមមកបោះចោលទី2 អ្នកផ្សារស្គន់ ក៍យកសម្រាមមកបោះចោលទីនេះ ទី3 អ្នកលក់ដូរមុខរោងចក្រ ពេលលក់ហើយយកសម្រាមចោល ទី4 កម្មក កម្មការិនីខ្លះចេញពីធ្វើការឡើងរថយន្តទៅផ្ទះវិញ ទិញនំ ចំណី ហូបហើយបោះចោលតាមផ្លូវ ទី5 អ្នកដំណើរតាមរថយន្តផ្សេងៗ ពិសេសរថយន្តតូរីស បោះចោលសម្រាមចេញពីឡាន ទី6 ផ្ទះ ឬហាងបាយធំៗអមសងខាងផ្លូវនេះ យប់ឡើងយកសម្រាមមកចាក់អមសងខាងផ្លូវទី7 មានការ៉ាស់សាំងមួយចំនួនយកសម្រាមមកបោះចោលដែរ
ទី8 មានហាងការ៉ាអូខេក្នុងតំបន់នេះយប់ឡើងយកសម្រាមមកចោលទីនេះដែរ ម្លោះហើយបានជាតាមបណ្តោយផ្លូវនេះសំបូរសម្រាម។
ជាមួយសម្រាមព្រោងព្រាតតាមបណ្តោយផ្លូវជាតិលេខ6 ប្រវែងផ្លូវប្រមាណ10km គ្មានអ្នកបោសសម្អាត លោក ឃី តាំងឡាយ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម មិនអាចសុំការពន្យល់បានទេ ដោយទូរសព្ទលោកមិនមានអ្នកទទួល។