គ្រឿងញៀនជាអាវុអសម្លាប់មនុស្សជាតិ ត្រូវចូលប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន

0

ខេត្ត​ស្ទឹងត្រែងៈ ពង្រឹងបន្ថែម​ការងាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងសិក្ខាសាលាស្តីពីការពង្រឹងការងារប្រយុទ្ធប្រឆាំគ្រឿងញៀននៅសាលាខេត្តស្ទឹងត្រែងរយះពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃ២២ខែធ្នូឆ្នាំ២០១៦នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​​បានអះអាងថាខេត្ត

ស្ទឹងត្រែងមិនមែនជាខេត្តផលិតនិងការប្រើប្រាស់​គ្រឿង​ញៀន​ច្រើននោះទេ​ តែខេត្តនេះជាខេត្តដែលជនឧក្រិដ្ឋយកភូមិសាស្ត្រធ្វើចរាចរណ៏នាំគ្រឿងញៀនឆ្លងកាត់ដូចនេះ​​​ដើម្បីទប់ស្កាត់បញ្ហានេះ​សមត្ថកិច្ចទាំងអស់ត្រូវអនុវត្តវិធានការ ឲ្យបានច្រើន ​​ ​ទើបមានប្រសិទ្ធភាព ។
​ លោកឧត្តមសេនីយ៍ទោ​ភន.បូរ៉ាមីប្រធាននាយកដ្ឋាន​អនុវត្ត​ច្បាប់នៃ​អគ្គ​លេខា​ធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រ​យុទ្ធប្រឆាំងគ្រឿងញៀនក្រសូងមហាផ្ទៃ​មានប្រសាសន៍ថា៖​វិធានការយុទ្ធសាស្ត្រថ្មី​ត្រូវចាប់​ផ្តើមអនុវត្ត​ចាប់ពីថ្ងៃទី​១​ខែមករា​ដល់​ថ្ងៃ​ទៅ៣០ខែមិថុនាឆ្នាំ២០១៧​​សមត្ថកិច្ចយើងទាំង​អស់ត្រូវពង្រឹងការងារជំនាញ​របស់ខ្លួនឲ្យមានសកម្ម​ទ្វេរដង​។ ​
លោកឧត្តមសេនីយ៍ទោបន្ថែមថា៖វិធានការនេះអាជ្ញាធរ​ប្រយុទ្ទប្រឆាំងគ្រឿងញៀនខេត្តត្រូវសហការ​ជាមួយអាជ្ញាធរ​និងប្រ​ជាព​ល​រដ្ឋ​នៅមូលដ្ឋានបង្កើនសកម្មភាពអប់រំផ្សព្វផ្សាយស្តីពី​គ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានទូលាយនិង​ចាត់វិធានការ​អនុវត្តច្បាប់​មានប្រ​សិទ្ធភាពដើម្បីធ្វើឲ្យភូមិដែល​ធ្លាប់រងគ្រោះដោយសារគ្រឿងញៀនក្លាយជា​ភូមិសរគ្មានគ្រឿង​ញៀនអញ្ចឹងនៅភូមិ​ខ្លះ​​នៅកំណត់បានជាភូមិខ្មៅ​បានន័យថាគាត់មានស្ថានភាពការជួញដូរការ​ប្រើប្រាស់គ្រឿង​ញៀនច្រើ់ន​អញ្ចឹងយើងបានកំណត់​ឲ្យ​គាត់នៅក្នុងស្ថានភាពភូមិខ្មៅអញ្ចឹងមានភូមិមួយចំនួនទៀត​គឺយើងបានកំណត់​ក្នុងភូមិប្រផេះដោយសារគាត់មានស្ថានភាព​គ្រឿង​ញៀននៅក្នុងថ្នាក់កណ្តាលអញ្ចឹងយើងចង់ឲ្យភូមិទាំងពីនោះមានការអភិវឌ្ឍន៏ពីខ្មៅទៅប្រផេះពីប្រផេះទៅសរពេលណាភូមិនោះក្លាយពីប្រផេះទៅសរយើងអាចកំណត់បានភូមិដ្ឋាននោះគ្មានគ្រឿងញៀនទេមានសុវត្ថិភាពទាំងស្រុងពីគ្រឿងញៀន។
លោកយង់សុវឌ្ឍនាអភិបាលរងខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖បញ្ហាគ្រឿងញៀនបានធ្វើឲ្យខូច​អនាគត​កូនចៅនិងបង្កឲ្យ​កើត​មានភាពអសន្តិសុខក្នុងសង្គមហើយកាលពីថ្ងៃទី១៦ធ្នូកន្លងមកនេះគណៈកម្មាធិការថ្នាក់ខេត្ត​បានជួបប្រជុំថ្នាក់រដ្ឋមន្ត្រីនៅ​ខេត្តអូរប៊ុន​រិតដ្ឋានីប្រទេសថៃ​ស្តីពីការពង្រីកវិ​សាលភាព​កិច្ចសហប្រតិបត្តិការល្អ​ជាមួយ​ប្រទេស​ជិតខាងយើង​​ដូចជាប្រទេស ឡាវ​​ និងថៃ​ ជាដើម។
លោកអភិបាលរងបន្ថែមថា៖ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​នេះ​ភាគីទាំង៣បាន​លើក​ទិសដៅបង្កើនកិច្ចការងារអប់រំនិងផ្សព្វផ្សាយ នៅមូល​ដ្ឋានច្រើន​ជាងការងារបង្ក្រាបនិងចាប់ផ្តើម​កំណត់​​គោលការណ៏័ធ្វើឲ្យមានភូមិសរសម្រាប់​គម្រោ​ង​សុវត្ថិភាពក្នុងឆ្នាំ២០១៧នេះ​គឺ​យើងបានជ្រើសរើសភូមិសរដែលគ្មានគ្រឿងញៀនហ្នឹងគឺនៅស្រុកថាឡាបរិវ៉ាត់គឺយើងជ្រើសរើសយកភូមិលើនៅឃុំព្រះរំកិល​ដើម្បីអនុវត្តគម្រោង ហើយចំពោះនៅក្នុងក្រុងស្ទឹងត្រែងយើងជ្រើសរើសយកភូមិខាំផាន់​សង្កាត់សាមគ្គីគឺ​ក្រុ​ង​ស្ទឹង​ត្រែងគឺយើងជ្រើសរើសយក​ភូមិ​សរដែលគ្មានគ្រឿងញៀនដើម្បីជាភូមិសាកល្បងពី សំរាប់​អនុ​វត្តគឺជាភូមិសរគ្មានគ្រៀង​ញៀននៅក្នុង​គម្រោងសុវត្ថិភាព​ទន្លេមេ​គង្គគ្មានគ្រឿងញៀន។
លោកធីសុខាប្រជាពលរដ្ឋរស់នៅភូមិព្រែកសង្កាត់ស្ទឹងត្រែងបានលើកឡើងថាៈប្រជាពលរដ្ឋហាក់ដូចជាគ្នានជំនឿទៅលើការ ប្រយុទ្ធប្រឆាំងនេះសោះដោយសារ​កន្លងមកសមត្ថកិច្ច​បាន​បង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន​ជា​ញឹកញាប់​រួចមក​ហើយតែការជូញដូរការរក្សារទុកការ​ចែក​ចាយ​និងប្រើប្រាស់គ្រឿង​ញៀន​​មានកាន់តែច្រើនឡើងទៅវិញ​។​
លោកស្រីសង្ឃឹមថាវិធានការថ្មីនេះសមត្ថកិច្ចនិង​មាននិតិវិធីបង្ក្រាប​ប្រសិទ្ធភាពជាងមុនដើម្បីកុំឲ្យអ្នកស្លូតត្រង់ចាញ់​បោក​ការ​ញួសញួងហើយជនខិលខូចនៅតែមានឲ្យប៉ូលីសចាប់ឲ្យអស់កុំឲ្យវាមានអ្នកខូចៗហ្នឹងមើលទៅតាមហ្វេសស្បុកហ្នឹងវាអាក្រក់មើលណាស់ចាប់រំលោភកូនក្មេងអាយុ១០ឆ្នាំក៏វាចេះចាប់រំលោភអា. ក.ម៉ែយកលុយក៏វាចេះតែមានដែរដោយសាតែគ្រឿង​ញៀន​វាខូចមនុស្សអស់អញ្ចឹង ។
លោកវរៈសេនីយ៏ឯកសាន់និមល​ស្នងការរងនគរបាលខេត្តស្ទឹងត្រែង​មានប្រសាសន៍ថា៖​ការលើក​ឡើងនូវសំណូមពរ​នេះ​ពិតជា​មានប្រ​យោជន៍​សំរាប់សន្តិសុខក្នងសង្គម​​ហើយ​លោក​​នឹងមសត្ថកិច្ចជំនាញបន្តខិតខំប្រឹងប្រែង​​អនុវត្ត​គ្រប់​មធ្យោ​បាយ​ទប់​ស្កាត់និងបង្ក្រាប​ដើម្បីធ្វើឲ្យមូលដ្ឋានគ្មានគ្រឿងញៀន​រាល់បញ្ហានេះគឺខ្ញុំនៅ​តែពង្រឹងបន្ថែម​ទៅលើកិច្ចការងារ​នេះដើម្បី​ឲ្យប្រជាពលរដ្ឋយើងទាំងអស់គាត់យល់ដឹងពីផលប៉ះពាល់ គ្រឿងញៀនកាលណាបើគាត់យល់ដឹងពី ផលប៉ះពាល់ គ្រឿងញៀនហើយគាត់ហ្នឹង​ចៀស​វាង​មិន​ប្រើប្រាស់​គ្រឿងញៀនបន្តទេហើយក៏គាត់ផ្សព្វផ្សាយដល់កូនចៅគាត់និងសហគមន៏គាត់​ឲ្យចូលរួម​យ៉ាងសកម្មឲ្យ​ចូល​រួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមបញ្ជាក់ថា៖នៅឆ្នាំ២០១៦កំលាំងសមត្ថកិច្ចចំរុះខេត្តស្ទឹងត្រែងបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៥៥ករណីឃាត់ខ្លួនជនសង្ស័យ១០២នាក់​វត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY)គ្រាប់៤៨១១គ្រាប់-ប្រភេទមេតំហ្វេតាមីន(ICE)​ចំនួនជាង​១១​គីឡូ​ក្រាម-​ប្រភេទហេរ៉ូអ៊ីនចំនួនជាង២គីឡូក្រាម ព្រមទាំងទ្រព្យសម្បត្តិនិង​វត្ថុពាក់ពន្ធ័ផ្សេងៗទៀតជាច្រើនផងដែរ៕ងិនលីម