ខេត្តស្វាយរៀង÷នារសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦នេះនៅសាលប្រជុំធំនៃសាកលវិទ្យាល័យស្វាយរៀងមានរៀបចំពិធីជួបជុំលោកគ្រូអ្នកគ្រូអតីតនិសិត្សនិងនិសិត្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់ជំនាន់នៃសាកលវិទ្យាល័យស្វាយរៀងនិងអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០១៧។ពិធីនេះក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងលោកបណ្ឌិត ទូច វិសាលសុខ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាតំណាងដ៏ខ្ពង់ខ្ពស់លោក ឌី វិជ្ជា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀងលោក សំ សិរីរតន៍ អនុរដ្ឋលេខាធិ
ការក្រសួងពាណិជ្ជកម្មលោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ព្រមទាំងមានអញ្ជេីញចូលរូលរួមពីថ្នាក់ដឹកនាំស្ថាប័ននានាក្នុងខេត្តលោកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិសិត្សនិងនិសិត្សថ្នាក់បរិញ្ញាបត្រជាន់គ្រប់ជំនាន់ប្រមាណជាង៦០០នាក់រួមទាំងសប្បុរសជននានាព្រមទាំងពិសាបាយសាមគ្គីប្រកបដោយភាពសប្បាយរីករាយស្និតស្នាលបំផុត។គឹម សេង




































